លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២។ ក្នុងសំណួរនីមួយៗមានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់។
១. ពេលពិចារណាអ្វីដែលព្រះបានបង្ហាញឲ្យអេសេគាលឃើញក្នុងគំនិតស្តីអំពីពួកយូដាដែលក្បត់ជំនឿ តើយើងអាចរៀនមេរៀនអ្វី? (អេស. ៨:១៥-១៧) [ថ្ងៃទី២ ខែកក្កដា, w០៧ ១/៧ ទំព័រ៩ វគ្គ៦]
២. តើតាមវិធីណាដែលពួកមេដឹកនាំសាសនាភាគច្រើននៅសព្វថ្ងៃនេះយកតម្រាប់តាមអ្នកប្រកាសទំនាយមិនពិតនៅសម័យអេសេគាល? (អេស. ១៣:៣, ៧) [ថ្ងៃទី៩ ខែកក្កដា, w០០ ១/១ ទំព័រ១៣ វគ្គ១៤-១៥]
៣. ក្នុងទំនាយដែលកត់ទុកនៅអេសេគាល ១៧:២២-២៤ តើ«លំពង់១យ៉ាងទន់»ជាអ្នកណា? តើ«ភ្នំយ៉ាងខ្ពស់ស្រឡេត»ដែលលំពង់នោះដាំតំណាងអ្វី? ហើយតើដើមនោះនឹងត្រឡប់ទៅជា«ដើមតាត្រៅយ៉ាងល្អ»តាមវិធីណា? [ថ្ងៃទី១៦ ខែកក្កដា, w០៧ ១/៧ ទំព័រ៨-៩ វគ្គ៧]
៤. តើគំរូអាក្រក់អ្វីរបស់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដែលយើងគួរជៀសវាង? (អេស. ២០:១, ៤៩) [ថ្ងៃទី២៣ ខែកក្កដា, w០៧ ១/៧ ទំព័រ១០ វគ្គ៣]
៥. តើកំណត់ហេតុនៅអេសេគាល ២១:១៨-២២ បង្ហាញយ៉ាងដូចម្ដេចថា ទេវតាអាក្រក់និងមនុស្សជាតិមិនអាចរារាំងការសម្រេចនៃគោលបំណងរបស់ព្រះយេហូវ៉ា? [ថ្ងៃទី៣០ ខែកក្កដា, w០៧ ១/៧ ទំព័រ១០ វគ្គ៤]
៦. យោងទៅតាមអេសេគាល ២៤:៦, ១១, ១២ តើក្អែលក្នុងថ្លាងតំណាងអ្វី? ហើយតើមានគោលការណ៍អ្វីក្នុងខ១៤? [ថ្ងៃទី៦ ខែសីហា, w០៧ ១/៧ ទំព័រ១០ វគ្គ២]
៧. តើទំនាយស្តីអំពីការបំផ្លាញទីក្រុងទីរ៉ុសបានត្រូវសម្រេចយ៉ាងដូចម្ដេច? (អេស. ២៦:៣,៤,១២) [ថ្ងៃទី៦ ខែសីហា, gm ទំព័រ១២១-១២២ វគ្គ១០-១២]
៨. នៅអេសេគាល ២៨:២, ១២-១៧ តើពាក្យណាខ្លះដែលពណ៌នាអំពី«ស្តេចក្រុងទីរ៉ុស»ព្រមទាំងសាថានដែលជាអ្នកក្បត់ព្រះមុនគេ? [ថ្ងៃទី១៣ ខែសីហា, br1 ទំព័រ១៥ វគ្គ១០-១៤]
៩. តើស្រុកអេស៊ីបបានក្លាយទៅជាទីចោលស្ងាត់អស់៤០ឆ្នាំនៅពេលណា? ហើយហេតុអ្វីយើងអាចជឿថានោះបានកើតឡើងមែន? (អេស. ២៩:៨-១២) [ថ្ងៃទី១៣ ខែសីហា, w០៧ ១/៨ ទំព័រ៦ វគ្គ៥]
១០. តើអេសេគាលប្រៀបដូចជា«បទចំរៀងដ៏ពីរោះ»ដល់ពួកយូដានៅជំនាន់គាត់យ៉ាងដូចម្ដេច? ហើយតើស្ថានភាពសព្វថ្ងៃនេះស្រដៀងគ្នាយ៉ាងណា? (អេស. ៣៣:៣២) [ថ្ងៃទី២០ ខែសីហា, w០១ ១/១០ ទំព័រ២៦-២៧ វគ្គ៩]