ការកែប្រែសម្រាប់ការសិក្សាគម្ពីរជាក្រុមជំនុំនិងប្រជុំអប់រំកិច្ចបម្រើ
ចាប់ពីសប្ដាហ៍ដែលចាប់ផ្ដើមថ្ងៃទី៣ ខែកញ្ញា ការសិក្សាគម្ពីរជាក្រុមជំនុំនឹងត្រូវប្ដូរពី២៥នាទីទៅ៣០នាទីវិញ។ ក្នុងពាក្យផ្ដើម អ្នកដឹកនាំការសិក្សាគួរចំណាយពេលមួយនាទីដើម្បីពិនិត្យសាឡើងវិញនូវមេរៀនដែលបានរៀននៅសប្ដាហ៍មុន។ ពេលវេលានៃប្រជុំអប់រំកិច្ចបម្រើនឹងត្រូវប្ដូរពី៣៥នាទីទៅ៣០នាទីវិញ។ គ្មានផ្នែកនៃសេចក្ដីជូនដំណឹងទៀតទេ។ ប៉ុន្តែ បើត្រូវប្រកាសសេចក្ដីជូនដំណឹងណាមួយ នោះគួរជម្រាបជូនបងប្អូននៅក្នុងផ្នែកដំបូងនៃប្រជុំអប់រំកិច្ចបម្រើ។ ក្នុងករណីភាគច្រើន សេចក្ដីជូនដំណឹងដែលចាំបាច់ត្រូវជម្រាបជូនបងប្អូនមានតែពីរឬបីទេ ហើយក្នុងករណីផ្សេងទៀតនឹងគ្មានសេចក្ដីជូនដំណឹងសោះតែម្ដង។ ម្យ៉ាងទៀត មិនចាំបាច់ប្រកាសថានឹងមានផ្នែកអ្វីខ្លះក្នុងកម្មវិធីប្រជុំអប់រំកិច្ចបម្រើនោះទេ។ មិនគួរមានសេចក្ដីជូនដំណឹងស្តីអំពីកិច្ចបម្រើផ្សាយ កម្មវិធីបោសសម្អាតសាលប្រជុំ និងការផ្ញើជូនសេចក្ដីស្រឡាញ់ទេ។ (km ១០/០៨ ទំព័រ១ វគ្គ៤) បើមានសេចក្ដីជូនដំណឹងវែងដែលត្រូវប្រកាស ជាការល្អអ្នកដែលមានចំណែកក្នុងកិច្ចប្រជុំនោះដឹងទុកជាមុន ដើម្បីឲ្យពួកគេអាចបង្រួមផ្នែករបស់ពួកគេឲ្យខ្លីជាង។