កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៤ ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែធ្នូ
ចម្រៀងលេខ៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី១១ វគ្គ១០-១៩ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សាការី ៩-១៤ (១០នាទី)
ទី១: សាការី ១១:១-១៣ (៤នាទី ឬខ្លីជាង)
ទី២: រាជាណាចក្រព្រះមិនមែនស្ថាបនាឡើងតាមរយៈការព្យាយាមរបស់មនុស្សទេ—td២៦គ (៥នាទី)
ទី៣: តើយើងអាចយកអនុវត្តសុភាសិត ១៥:១ ក្នុងស្ថានភាពណាខ្លះ?—w១០ ១/៦ ទំព័រ២៦ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៣០ នាទី: របៀបប្រើគេហទំព័រផ្លូវការរបស់យើងឲ្យបានប្រយោជន៍ច្រើនបំផុត។ ការពិគ្រោះនៅទំព័រ៣-៦។ ពេលពិភាក្សាទំព័រ៤ សូមក្រុមគ្រួសារមួយធ្វើការសម្ដែងបីនាទី អំពីពេលបញ្ចប់ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ មេគ្រួសារសុំយោបល់អំពីអ្វីដែលនឹងសិក្សានៅសប្ដាហ៍បន្ទាប់ ហើយកូនៗប្រាប់ពីអត្ថបទសម្រាប់«ក្មេងជំទង់»នៅគេហទំព័រយើង។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់របៀបដែលពួកគេបានប្រើjw.orgឬចង់ប្រើសម្រាប់សិក្សាផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ។ ដល់ទំព័រ៥ សូមអ្នកផ្សាយសម្ដែងក្នុងពេលបីនាទី ដោយប្រើទូរស័ព្ទដែលមានគេហទំព័ររបស់យើងដើម្បីឆ្លើយសំណួរម្ចាស់ផ្ទះស្តីអំពីជំនឿរបស់យើង។ ដល់ទំព័រ៦ អ្នកផ្សាយសម្ដែងក្នុងពេលបួននាទី កំពុងនិយាយជាមួយអ្នកចាប់អារម្មណ៍ដែលចង់អានជាភាសាផ្សេង។ គាត់ប្រើទូរស័ព្ទឬប្រើកុំព្យូទ័រម្ចាស់ផ្ទះដើម្បីបង្ហាញខិត្តប័ណ្ណតើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? ឬសៀវភៅព្រះគម្ពីរបង្រៀនជាភាសារបស់ម្ចាស់ផ្ទះហើយពិភាក្សាជាមួយគាត់។ អញ្ជើញអ្នកស្ដាប់ឲ្យឆ្លើយអំពីរបៀបដែលពួកគាត់បានប្រើjw.orgក្នុងកិច្ចបម្រើផ្សាយ។
ចម្រៀងលេខ១០ និងសេចក្ដីអធិដ្ឋាន