«យោបល់សម្រាប់ស្នើផ្ដល់ទស្សនាវដ្ដីក្នុង . . . »
ជារៀងរាល់ខែ ធម្មតាយើងមានផ្នែកស្នើផ្ដល់ទស្សនាវដ្ដីក្នុងប្រជុំអប់រំកិច្ចបម្រើ។ គោលបំណងមិនមែនដើម្បីសើរើឡើងវិញនូវបញ្ជីអត្ថបទនៃទស្សនាវដ្ដីទេ។ ផ្ទុយទៅវិញ ផ្នែកនេះត្រូវបានរៀបចំដើម្បីពិគ្រោះយោបល់សម្រាប់ស្នើផ្ដល់ទស្សនាវដ្ដី។ ដូច្នេះ យោងតាមការណែនាំ បងប្រុសដែលជាអ្នកថ្លែងផ្ដល់នូវពាក្យផ្ដើមយ៉ាងខ្លីដើម្បីជួយបងប្អូនឲ្យមានចិត្តរំភើបក្នុងការស្នើផ្ដល់ទស្សនាវដ្ដី។ បន្ទាប់មក គាត់សូមឲ្យអ្នកផ្សាយប្រាប់យោបល់អំពីអត្ថបទមួយ(ឬអត្ថបទតភាគ)ម្ដងមួយៗ ដើម្បីទាំងអស់គ្នាអាចផ្ទៀងតាម ហើយកត់យោបល់ដែលពួកគេចង់ប្រើ។ ជាជាងអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់យោបល់ទាំងអស់ គាត់សុំឲ្យបងប្អូនប្រាប់សំណួរខ្លះៗដែលមនុស្សក្នុងសហគមន៍ចាប់អារម្មណ៍ បន្ទាប់មកសុំឲ្យពួកគាត់ប្រាប់យោបល់អំពីបទគម្ពីរដែលចង់អាន។ គាត់បញ្ចប់ដោយមានការសម្ដែងសម្រាប់ទស្សនាវដ្ដីនីមួយៗ។ យើងត្រូវបានលើកទឹកចិត្តឲ្យអានទស្សនាវដ្ដីមុនមកកិច្ចប្រជុំ ដើម្បីយើងអាចផ្ដល់យោបល់បាន។ បើយើងទាំងអស់គ្នារៀបចំឲ្យបានល្អ នោះផ្នែកនេះនឹងជួយយើងទៅវិញទៅមកឲ្យមានប្រាជ្ញាស្រួចស្រាល់។—សុភ. ២៧:១៧