គេហទំព័រផ្លូវការរបស់យើង: បានត្រូវរៀបចំដើម្បីជួយយើងនិងអ្នកឯទៀត
លោកយេស៊ូបង្គាប់យើងឲ្យផ្សាយដំណឹងល្អអំពីរាជាណាចក្រដល់«គ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ»។ (ម៉ាថ. ២៤:១៤) ដើម្បីជួយយើងឲ្យ‹បំពេញកិច្ចបម្រើរបស់យើងគ្រប់ជំពូក› នោះអង្គការយើងបានរៀបចំគេហទំព័រwatchtower.org jw-media.org និងjw.orgឲ្យចូលគ្នាទៅជាjw.orgថ្មីវិញ។—២ធី. ៤:៥
«គ្រប់ទីអាស្រ័យនៅផែនដី»: ប្រហែលមួយភាគបីនៃចំនួនមនុស្សទាំងអស់នៅផែនដីប្រើប្រព័ន្ធអ៊ីនធឺណិត។ អ៊ីនធឺណិតបានក្លាយទៅជាប្រភពព័ត៌មានដ៏សំខាន់ចំពោះមនុស្សជាច្រើន ជាពិសេសចំពោះមនុស្សវ័យក្មេង។ គេហទំព័ររបស់យើងជួយអ្នកដែលប្រើអ៊ីនធឺណិតឲ្យរកចម្លើយត្រឹមត្រូវពីគម្ពីរ។ គេហទំព័រនេះជួយពួកគេឲ្យស្គាល់អង្គការរបស់ព្រះយេហូវ៉ា និងធ្វើឲ្យពួកគេស្រួលស្នើសុំរៀនគម្ពីរនៅផ្ទះដោយឥតគិតថ្លៃ។ គេហទំព័រនេះជួយផ្សាយដំណឹងល្អដល់មនុស្សនៅតំបន់និងប្រទេសខ្លះដែលមិនសូវមានឱកាសឮ។
«ប្រជាជាតិទាំងឡាយ»: ដើម្បីផ្សព្វផ្សាយដល់«ប្រជាជាតិទាំងឡាយ» នោះយើងត្រូវផ្ដល់សេចក្ដីពិតពីគម្ពីរជាភាសាផ្សេងៗ។ អ្នកប្រើjw.orgងាយរកព័ត៌មានប្រហែលជា៤០០ភាសា ដែលច្រើនជាងគេហទំព័រឯទៀត។
ប្រើឲ្យបានប្រយោជន៍ច្រើនបំផុត: jw.orgថ្មីនេះ មិនគ្រាន់តែមានគោលដៅដើម្បីផ្សាយដល់មនុស្សមិនជឿប៉ុណ្ណោះទេ តែក៏ដើម្បីឲ្យសាក្សីព្រះយេហូវ៉ាប្រើដែរ។ បើអ្នកអាចភ្ជាប់អ៊ីនធឺណិត យើងសូមលើកទឹកចិត្តអ្នកឲ្យស្គាល់លក្ខណៈផ្សេងៗនៃjw.org។ មានយោបល់ស្តីអំពីរបៀបប្រើគេហទំព័ររបស់យើងនៅបន្តបន្ទាប់នេះ។
[រូបនៅទំព័រ៣]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
សូមសាកល្បង
១ វាយពាក្យwww.jw.orgក្នុងចន្លោះអាសយដ្ឋានគេហទំព័រក្នុងកុំព្យូទ័រ។
២ ចុចមើលចំណងជើងផ្សេងៗ។
៣ សូមសាកប្រើjw.orgតាមទូរស័ព្ទដៃ ឬកុំព្យូទ័របន្ទះស្តើងនៅកន្លែងណាដែលមានប្រព័ន្ធអ៊ីនធឺណិត។ ទម្រង់នៃគេហទំព័រនឹងផ្លាស់ប្ដូរទៅតាមទំហំទូរស័ព្ទ តែព័ត៌មានដូចគ្នា។