គេហទំព័រផ្លូវការរបស់យើង: សូមប្រើដើម្បីសិក្សាផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ
អាចអានទស្សនាវដ្ដីថ្មីបំផុតតាមអ៊ីនធឺណិត: អ្នកអាចអានទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក (Awake!)ក្នុងគេហទំព័រយើងពីរបីសប្ដាហ៍មុនពេលដែលក្រុមជំនុំទទួល។ អ្នកក៏អាចស្ដាប់ទស្សនាវដ្ដីដែលថតជាសំឡេងជាភាសាផ្សេងៗដែរ។ ចុចពាក្យ«សៀវភៅផ្សេងៗ» រួចចុច«ទស្សនាវដ្ដី»។
អាចអានអត្ថបទដែលមានតែក្នុងគេហទំព័រយើង: ឥឡូវអត្ថបទខ្លះដូចជា: «សម្រាប់ប្អូនៗយុវវ័យ» «មេរៀនដែលខ្ញុំរៀនពីគម្ពីរ» «សម្រាប់ពិភាក្សាជាក្រុមគ្រួសារ» (“For Family Review”) «ពួកយុវជនសួរ» (“Young People Ask”) មានតែក្នុងគេហទំព័រយើងប៉ុណ្ណោះ។ បើកទៅគេហទំព័រយើង ហើយពិចារណាអត្ថបទខ្លះៗក្នុងពេលសិក្សាផ្ទាល់ខ្លួន និងជាក្រុមគ្រួសារ។ ចុចពាក្យ«សេចក្ដីបង្រៀនក្នុងគម្ពីរ» រួចចុចពាក្យ«កូនៗ»ឬ«ក្មេងជំទង់»។
អាចទទួលព័ត៌មានថ្មីបំផុត: អានសេចក្ដីរាយការណ៍ដ៏គួរឲ្យលើកទឹកចិត្ត បទពិសោធន៍ផ្សេងៗ និងមើលវីដេអូខ្លីៗដែលបង្ហាញពីការរីកចម្រើននៃកិច្ចការរបស់យើងនៅទូទាំងពិភពលោក។ សេចក្ដីរាយការណ៍អំពីមហន្តរាយធម្មជាតិ និងការបៀតបៀនផ្សេងៗអាចជួយយើងឲ្យអធិដ្ឋានយ៉ាងចំៗអំពីបងប្អូនដែលរងគ្រោះ។ (យ៉ា. ៥:១៦) ចុចពាក្យ«ដំណឹង»។
អាចប្រើបណ្ណាល័យដើម្បីស្រាវជ្រាវ: បើបណ្ណាល័យនេះមានជាភាសារបស់អ្នក សូមប្រើអ៊ីនធឺណិតតាមកុំព្យូទ័រ ឬទូរស័ព្ទដៃដើម្បីអានបទគម្ពីរប្រចាំថ្ងៃឬស្រាវជ្រាវសៀវភៅដែលទើបនឹងចេញថ្មីៗ។ ចុចពាក្យ«សៀវភៅផ្សេងៗ» រួចចុច«បណ្ណាល័យ» ឬចុចwww.wol.jw.orgក្នុងចន្លោះអាសយដ្ឋានគេហទំព័រ។
[រូបនៅទំព័រ៤]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
សូមសាកល្បង
១ ចុចលើរូបភាព ឬចុចពាក្យ«ថតចម្លង»។ រូបភាពនេះនឹងចេញជាPDF។ រួចមកបោះពុម្ពឲ្យកូនរៀន។
២ ចុចសញ្ញាព្រួញដើម្បីមើលវីដេអូ។