គេហទំព័រផ្លូវការរបស់យើង: សូមប្រើក្នុងកិច្ចបម្រើផ្សាយ
ប្រាប់អ្នកឯទៀតអំពីគេហទំព័រយើង: មនុស្សខ្លះដែលស្ទាក់ស្ទើរមិនហ៊ាននិយាយជាមួយយើងឬទទួលសៀវភៅផ្សេងៗរបស់យើង នោះពួកគេមើលjw.orgនៅផ្ទះរបស់ខ្លួនវិញ ដោយសារចង់ដឹងអំពីសាក្សីព្រះយេហូវ៉ា។ នៅពេលសមរម្យសូមប្រាប់អ្នកឯទៀតអំពីគេហទំព័រយើង។
សំណួរនិងចម្លើយ: ជួនកាលម្ចាស់ផ្ទះ អ្នកដែលចាប់អារម្មណ៍ ឬអ្នកដែលយើងស្គាល់ នឹងសួរសំណួរអំពីសាក្សីព្រះយេហូវ៉ា ឬជំនឿរបស់យើង។ បង្ហាញចម្លើយភ្លាមៗដល់គាត់ដោយប្រើទូរស័ព្ទឬកុំព្យូទ័រ។ ជាការល្អបំផុតបើយើងអានបទគម្ពីរដែលដកស្រង់នោះចេញពីគម្ពីរ។ បើទូរស័ព្ទអ្នកមិនបានភ្ជាប់អ៊ីនធឺណិតទេ សូមពន្យល់របៀបប្រើjw.orgដល់គាត់ ដើម្បីឲ្យគាត់រកចម្លើយដោយខ្លួនឯង។ ចុចពាក្យ«សេចក្ដីបង្រៀនក្នុងគម្ពីរ» រួចចុច«សំណួរនិងចម្លើយពីគម្ពីរ» (Bible Questions Answered) ឬចុច«អំពីយើង» រួចចុច«សំណួរដែលមនុស្សជាច្រើនសួរ»។
ផ្ញើអត្ថបទឬសៀវភៅមួយទៅមនុស្សដែលអ្នកស្គាល់: ភ្ជាប់PDFថតចម្លង ឬEPUBតាមអ៊ីម៉ែល ឬថតចម្លងសៀវភៅដែលថតជាសំឡេងចូលក្នុងថាសស៊ីឌី។ រាល់ដងដែលអ្នកបានផ្ញើសៀវភៅ សៀវភៅស្តើង ឬទស្សនាវដ្ដីពេញមួយច្បាប់ដល់អ្នកដែលមិនទាន់ទទួលការជ្រមុជទឹក នោះអ្នកអាចរាប់ចូលក្នុងសេចក្ដីរាយការណ៍បាន។ មិនត្រូវផ្ញើអត្ថបទឬសៀវភៅដោយមិនប្រាប់ឈ្មោះអ្នកផ្ញើ មិនត្រូវផ្ញើច្រើនក្នុងពេលតែមួយ ហើយក៏មិនត្រូវចម្លងចូលគេហទំព័រផ្សេងទៀតដែរ។ ចុចពាក្យ«សៀវភៅផ្សេងៗ»។
បង្ហាញដំណឹងថ្មីបំផុតអំពីសាក្សីព្រះយេហូវ៉ា: នេះនឹងជួយសិស្សគម្ពីរ និងអ្នកដែលអ្នកត្រឡប់ទៅជួបឲ្យមានចិត្តដឹងគុណខ្លាំងជាងចំពោះកិច្ចការទូទាំងពិភពលោក និងសាមគ្គីភាពរបស់យើងជាគ្រិស្តសាសនិក។ (ទំនុក. ១៣៣:១) ចុចពាក្យ«ដំណឹង»។
[រូបនៅទំព័រ៥]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
សូមសាកល្បង
១ ចុចពាក្យ«សៀវភៅផ្សេងៗ» រកមើលចំណងជើងដែលអ្នកចង់ថតចម្លង រួចចុចទៅលើអត្ថបទឬចុចសញ្ញាដើម្បីស្ដាប់ជាសំឡេង។
២ ចុចពាក្យMP3 នោះនឹងចេញចំណងជើងអត្ថបទផ្សេងៗ។ រួចចុចចំណងជើងណាមួយដែលអ្នកចង់ថតចម្លង ឬចុច ▸ ដើម្បីស្ដាប់តាមគេហទំព័ររបស់យើង។
៣ បើអ្នកចង់ជ្រើសរើសភាសាផ្សេងទៀតដើម្បីថតចម្លង សូមចុចកន្លែងនេះ។