ចូរប្រើគេហទំព័រយើងក្នុងកិច្ចបម្រើផ្សាយ ដើម្បីឆ្លើយ«សំណួរដែលមនុស្សជាច្រើនសួរ»
គេហទំព័ររបស់យើងមានផ្នែកមួយសរសេរថា«អំពីយើង» ក្នុងនោះមានទំព័រមួយដែលមានចំណងជើងថា«សំណួរដែលមនុស្សជាច្រើនសួរ»។ បើយើងស្គាល់ច្បាស់អំពីសំណួរដែលទាក់ទងនឹងប្រធានបទផ្សេងៗ យើងអាចប្រាប់ម្ចាស់ផ្ទះដែលមានចម្ងល់ឲ្យរកចម្លើយពីបទគម្ពីរក្នុងគេហទំព័ររបស់យើង។ ពេលយើងជួបអ្នកណាម្នាក់ដែលឮព័ត៌មានមិនពិតអំពីសាក្សីព្រះយេហូវ៉ា យើងក៏អាចបង្ហាញចម្លើយទាំងនោះដល់ពួកគេបានដែរ។ ពេលម្ចាស់ផ្ទះសួរអំពីជំនឿរបស់យើង យើងអាចប្រាប់គាត់អំពីអ្វីដែលគម្ពីរបង្រៀន ដោយប្រើការវែកញែកដែលមានក្នុងគេហទំព័រjw.org។ ក្រោយមក យើងអាចពន្យល់ឬបង្ហាញគាត់អំពីរបៀបរកព័ត៌មានទាំងនោះ។ វិធីមួយទៀតគឺទុកឲ្យគាត់អានចម្លើយពីគេហទំព័រតែម្ដង។ បន្ទាប់មក យើងអាចជូនសៀវភៅណាមួយរបស់យើងដែលត្រូវនឹងចំណាប់អារម្មណ៍របស់គាត់។