ទស្សនាវដ្ដីប្រកាសអំពីព្រះរាជាណាចក្រ
១ ជាស្មរបន្ទាល់ព្រះយេហូវ៉ា យើងបានត្រូវគេស្គាល់ចំពោះកិច្ចការផ្សាយដ៏ខ្នះខ្នែងរបស់យើងអំពីព្រះរាជាណាចក្រនៃព្រះ។ ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! ដែលយើងចែកចាយនោះ មានឥទ្ធិពលដ៏អស្ចារ្យក្នុងការជួយមនុស្សជាច្រើនលាននាក់ ឲ្យរៀនអំពីគោលបំណងរបស់ព្រះ។ សារនៅក្នុងទស្សនាវដ្ដី គឺជាដំណឹងដ៏ល្អពិតមែន ពីព្រោះសារនោះប្រកាសពីព្រះរាជាណាចក្រនៅស្ថានសួគ៌ ដែលជាសេចក្ដីសង្ឃឹមតែមួយគត់សំរាប់មនុស្សលោក។
២ ទស្សនាវដ្ដីពិគ្រោះនូវសេចក្ដីត្រូវការរបស់មនុស្ស—ខាងផ្លូវចិត្ត ខាងសង្គម និងខាងវិញ្ញាណ។ ក្នុងកាលដែលសីលធម៌ ហើយគ្រួសារកំពុងតែអន់ថយទៅនោះ ប៉មយាមនិងភ្ញាក់រឭក! ជួយមនុស្សឲ្យធ្វើគុណភាពនៃជីវិតរបស់គេបានប្រសើរឡើង ដោយបង្ហាញពួកគេនូវរបៀបអនុវត្តគោលការណ៍ព្រះគម្ពីរ។ យើងនឹងមានសេចក្ដីរីករាយក្នុងការផ្ដល់ប៉មយាម ក្នុងខែមេសានិងឧសភា។
៣ ទស្សនាវដ្ដីដែលគួរចាប់អារម្មណ៍: ប៉មយាមនិងភ្ញាក់រឭក! មានជាភាសារបស់មនុស្សសឹងតែទាំងអស់នៅលើផែនដី។ ដោយមូលហេតុនេះ ទស្សនាវដ្ដីរបស់យើងបានត្រូវគេស្គាល់ទូទៅ។ នេះជាមូលហេតុខ្លះៗដែលមនុស្សមានចិត្តចាប់អារម្មណ៍នឹងទស្សនាវដ្ដីនេះ។
▪ ជាទស្សនាវដ្ដីដែលប្រកបទៅដោយបូរាណភាព និងសេចក្ដីពិត គឺបង្ហាញយ៉ាងច្បាស់នៅសេចក្ដីខុសគ្នារវាងអ្វីដែលល្អនិងអាក្រក់។
▪ ទស្សនាវដ្ដីផ្ដល់នូវសេចក្ដីសង្ឃឹមនៃសួនមនោរម្យដ៏សុចរិត ដែលនឹងត្រូវមក ដែលមានមូលដ្ឋានទៅលើសេចក្ដីសន្យារបស់ព្រះ ឲ្យធ្វើផែនដីនៅក្រោមការគ្រប់គ្រងព្រះរាជាណាចក្ររបស់ទ្រង់។
▪ មានបោះពុម្ពនូវប្រធានទាន់ពេលច្រើនបែបយ៉ាង ជាការទាញចិត្តមនុស្សក្នុងគ្រប់កាលៈទេសៈហើយនិងវប្បធម៌។
▪ អត្ថបទទាំងនោះមានភាពចំៗ ចំណេះវិជ្ជា ការណ៍ពិត ហើយគ្មានការប្រកាន់សាសន៍និងសម្របសម្រួលឡើយ។
▪ រូបភាពដ៏ទាក់ទាញចិត្ត បណ្ដាលឲ្យគេចាប់អារម្មណ៍ភ្លាម ហើយរបៀបសរសេរដ៏ច្បាស់ ធ្វើឲ្យស្រួលអានទស្សនាវដ្ដីនេះ។
៤ សូមចែកទស្សនាវដ្ដីឲ្យបានពាសពេញឡើង: ការចែកចាយទស្សនាវដ្ដីដ៏ប្រសិទ្ធភាព គឺទាក់ទងយ៉ាងច្រើនទៅលើការយកចិត្តទុកដាក់ក្នុងការប្រុងប្រៀបការសម្ដែងនិយាយ ការចាត់ចែងពេលវេលា ហើយការរៀបចំកម្មវិធីផ្សាយដំណឹងល្អរបស់យើង។ ការសម្ដែងនិយាយដ៏មានប្រយោជន៍នៅក្នុងខែកញ្ញា ឆ្នាំ១៩៩៥ និងខែតុលា ឆ្នាំ១៩៩៦នៃកិច្ចបំរើយើង ដែលជាការល្អក្នុងការយកមកមើលសាឡើងវិញ ហើយអនុវត្តតាម។
៥ សូមឲ្យបានស្គាល់ទស្សនាវដ្ដី: កាលដែលអ្នកអានទស្សនាវដ្ដីនិមួយៗ សូមគិតដល់អ្នកណាម្នាក់ ដែលនឹងចង់បានទស្សនាវដ្ដីនេះ។ សូមរកចំណុចសំខាន់ៗណាមួយ ឬបទគម្ពីរដែលអ្នកអាចយកមកនិយាយក្នុងការផ្សាយរបស់អ្នក។ សូមគិតនូវសំនួរដែលអ្នកអាចសួរ ដើម្បីចាប់ផ្ដើមការពិគ្រោះ ហើយធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងប្រធាននេះផង។
៦ សូមប្រែប្រួលការសម្ដែងនិយាយទៅតាមកាលៈទេសៈរបស់បុគ្គលនិមួយៗ: សូមរៀបចំការសម្ដែងនិយាយដ៏ខ្លីៗ ដែលអាចផ្លាស់ប្ដូរបានគ្រប់កាលៈទេសៈសំរាប់មនុស្សប្រុសស្រី មនុស្សចាស់ ឬយុវជន មិនថាមនុស្សដែលអ្នកធ្លាប់ស្គាល់ ឬមនុស្សចម្លែក។
៧ សូមឲ្យមានការប្រុងប្រៀបដើម្បីប្រគល់ប៉មយាម: ដោយព្រោះយើងអាចទុកទស្សនាវដ្ដីនៅក្នុងកាតាប ក្នុងកាបូប ឬក្នុងហោប៉ៅដ៏យ៉ាងស្រួលនោះ យើងគួរមានទស្សនាវដ្ដីជាប់នឹងខ្លួនពេលធ្វើដំណើរ ឬទៅផ្សារ។ សូមផ្ដល់ទស្សនាវដ្ដីពេលដែលនិយាយជាមួយសាច់ញាតិ អ្នកជិតខាង អ្នកធ្វើការជាមួយគ្នា សិស្សសាលា ឬគ្រូបង្រៀន។ សូមទុកមួយថ្ងៃរៀងរាល់សប្ដាហ៍ សំរាប់ការផ្សាយដោយប្រើទស្សនាវដ្ដី។
៨ សូមសម្ដែងការអបអរសំរាប់ទស្សនាវដ្ដី: ទស្សនាវដ្ដីមិនដែលឥតប្រយោជន៍ទេ។ ទស្សនាវដ្ដីចាស់ៗ ក៏នៅមានសារដ៏សំខាន់ដែរ។ មែនហើយ បើសិនជាយើងមានការខំប្រឹងដ៏ពិសេស ដើម្បីប្រគល់ទស្សនាវដ្ដីដែលយើងមាន នោះទស្សនាវដ្ដីចាស់ៗមិនចាំបាច់ដាក់លើធ្នើរឡើយ។
៩ ការផ្សាយតាមផ្លូវគឺមានប្រយោជន៍: នេះគឺជាវិធីដ៏ប្រសើរមួយ ក្នុងការផ្ដល់ទស្សនាវដ្ដីទៅមនុស្សជាច្រើន។ អ្នកផ្សាយខ្លះផ្សាយតាមផ្លូវយ៉ាងទៀងទាត់វេលានៅថ្ងៃទិញអីវ៉ាន់។
១០ តំបន់ខាងជំនួញ គឺមានផលល្អ: ការផ្សាយពីផ្សារមួយទៅផ្សារមួយ យើងមិនសូវមានបញ្ជីជនឥតនៅផ្ទះ។ អ្នកជំនួយជាច្រើនមានការគួរសម ហើយទទួលយកទស្សនាវដ្ដីដោយរីករាយ។ សូមបង្ហាញអត្ថបទដែលសមរម្យចំពោះអ្នកជំនួញណាមួយ ដែលបានទាក់ទងមកពីមុន។
១១ ផ្លូវចែកទស្សនាវដ្ដីមានសក្ថានពល: កាលដែលទស្សនាវដ្ដីបានបោះពុម្ពជារាល់ខែនោះ គឺជាការសមហេតុសមផលណាស់ ដើម្បីត្រឡប់ទៅជួបអ្នកណាដែលអានទស្សនាវដ្ដី ហើយប្រគល់ទស្សនាវដ្ដីឯទៀត។ យើងគួរត្រឡប់ទៅជួបគេវិញឲ្យបានទៀងទាត់ មិនគ្រាន់តែទៅឲ្យទស្សនាវដ្ដីនោះទេ ប៉ុន្តែ ដើម្បីជួយចំរើនការចាប់អារម្មណ៍ពីព្រះគម្ពីរ។ ផ្លូវចែកទស្សនាវដ្ដីជាប្រភពដ៏អស្ចារ្យមួយនៃការបង្កើនសិស្សព្រះគម្ពីរ។
១២ សូមឆ្លៀតយកប្រយោជន៍នៅខែមេសានិងខែឧសភា: ពួកអ្នកអានជាច្រើនលាននាក់មានការទុកចិត្តលើ ប៉មយាម។ ដោយព្រោះទស្សនាវដ្ដីនេះមានប្រសិទ្ធិភាពក្នុងការប្រកាសព្រះរាជាណាចក្រ យើងត្រូវមានទស្សនាវដ្ដីជាប់នឹងខ្លួន ហើយផ្ដល់ទៅគ្រប់កាលៈទេសៈ។ សូមឲ្យខែមេសានិងខែឧសភាជាខែដ៏មានប្រសិទ្ធិភាពមួយ សំរាប់ការចែកចាយទស្សនាវដ្ដី!