កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១១ ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែកុម្ភៈ
ចម្រៀងលេខ២៧ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី១៣ វគ្គ៥-១៥ និងប្រអប់នៅទំព័រ១៧២ (ការអានប្រអប់គឺស្រេចលើចិត្ត) (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ម៉ាថាយ ២៦-២៨ (១០នាទី)
ទី១: ម៉ាថាយ ២៧:២៤-៤៤ (៤នាទី ឬខ្លីជាង)
ទី២: តើសេចក្ដីអត់ធ្មត់របស់ព្រះនាំឲ្យយើងទទួលសេចក្ដីសង្គ្រោះយ៉ាងដូចម្ដេច?—w០៣ ១/៤ ទំព័រ៩-១១ វគ្គ១០-១២ (៥នាទី)
ទី៣: តើអ្នកណាជាអ្នកនិពន្ធគម្ពីរ?—w១១ ១/២ ទំព័រ៣២ សំណួរទី៤និងទី៥ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: តើយើងទាញមេរៀនអ្វី? ការពិគ្រោះ។ សូមអ្នកស្ដាប់អាន ម៉ាថាយ ៦:១៩-២១ និងលូកា ១៦:១៣។ សូមពិចារណារបៀបដែលកំណត់ហេតុទាំងនេះអាចជួយយើងក្នុងកិច្ចបម្រើផ្សាយ។
២០ នាទី: «តើអ្នកនឹងត្រួសត្រាយជំនួយទេ?»។ សំណួរនិងចម្លើយដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ បន្ទាប់ពីពិគ្រោះវគ្គ២ហើយ សូមសម្ភាសអ្នកផ្សាយពីរនាក់យ៉ាងខ្លីដែលមានគម្រោងត្រួសត្រាយជំនួយក្នុងខែមីនា។ ម្នាក់ធ្វើការពេញពេលហើយម្នាក់ទៀតមានបញ្ហាសុខភាព។ តើពួកគាត់ត្រូវកែប្រែអ្វីខ្លះដើម្បីត្រួសត្រាយ? ក្រោយពិគ្រោះវគ្គ៣ សូមប្ដីប្រពន្ធមួយគូឬក្រុមគ្រួសារដែលមានកូនឲ្យធ្វើការសម្ដែងក្នុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារដើម្បីរៀបចំគម្រោងជាក់លាក់ក្នុងការបង្កើនកិច្ចបម្រើរបស់ពួកគាត់។
ចម្រៀងលេខ២០ និងសេចក្ដីអធិដ្ឋាន