បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/១៣ ទំ. ១
  • តើអ្នកនឹងត្រួសត្រាយជំនួយទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹងត្រួសត្រាយជំនួយទេ?
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរមានគម្រោងពីឥឡូវដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    ២០១២ កិច្ចបម្រើព្រះ
  • ចូរមានអំណរនៅរដូវពិធីរំលឹក!
    ២០១៤ កិច្ចបម្រើព្រះ
  • ចូរប្រកាសអស់ទាំងលក្ខណៈរបស់ព្រះយេហូវ៉ា
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • គ្រាជិតពិធីរំលឹកជាឱកាស សម្រាប់បង្កើនសកម្មភាព!
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ២/១៣ ទំ. ១

តើ​អ្នក​នឹង​ត្រួស​ត្រាយ​ជំនួយ​ទេ?

១​. ហេតុ​អ្វី​ខែ​មីនា មេ​សា និង​ឧសភា​ជា​ខែ​ដ៏​ល្អ​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

១ ខែ​មីនា មេ​សា និង​ឧសភា​ជា​ខែ​ដ៏​ល្អ​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ នេះ​ជា​ពេល​ដែល​យើង​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ផ្ដល់​ជីវិត​បុត្រ​របស់​លោក​ជា​ថ្លៃ​លោះ។ (​យ៉ូន. ៣:១៦​) នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង ហើយ​ជំរុញ​ចិត្ត​យើង​កាន់​តែ​ខ្លាំង​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​អ្វី​ដែល​លោក​កំពុង​ធ្វើ​សម្រាប់​មនុស្ស​ជាតិ។ (​អេ. ១២:៤, ៥; លូក. ៦:៤៥​) នេះ​ក៏​ជា​ឱកាស​មួយ​ដែរ ដែល​យើង​ចូល​រួម​យ៉ាង​រីករាយ​ក្នុង​សកម្មភាព​ពិសេស​ដើម្បី​អញ្ជើញ​អ្នក​ដែល​យើង​ស្គាល់​និង​មនុស្ស​នៅ​តំបន់​ផ្សាយ​ឲ្យ​ចូល​រួម​ពិធី​រំលឹក​ជា​មួយ​យើង។ បន្ទាប់​មក យើង​ព្យាយាម​បណ្ដុះ​ចំណាប់​អារម្មណ៍​អស់​អ្នក​ដែល​បាន​ចូល​រួម។ តើ​អ្នក​នឹង​បង្កើន​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដោយ​ត្រួស​ត្រាយ​ជំនួយ​ក្នុង​អំឡុង​ខែ​មីនា មេ​សា និង​ឧសភា​ទេ?

២​. ហេតុ​អ្វី​ខែ​មីនា​ជា​ខែ​ដ៏​ពិសេស​ដើម្បី​ត្រួស​ត្រាយ​ជំនួយ?

២ ធ្វើ​ឲ្យ​ខែ​មីនា​ជា​ខែ​ដ៏​ពិសេស: ខែ​មីនា​ជា​ខែ​ដ៏​ពិសេស​ដើម្បី​ត្រួស​ត្រាយ​ជំនួយ។ អស់​អ្នក​ដែល​នឹង​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​អាច​បំពេញ​៣០​ឬ​៥០​ម៉ោង​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ បើ​មាន​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ចំ​ខែ​មីនា នោះ​អ្នក​ត្រួស​ត្រាយ​ជំនួយ​អាច​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់​ជា​មួយ​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល និង​អ្នក​ត្រួស​ត្រាយ​ពិសេស។ សកម្មភាព​ពិសេស​ដើម្បី​អញ្ជើញ​មនុស្ស​មក​ពិធី​រំលឹក​មាន​រយៈ​ពេល​វែង​ជាង​ឆ្នាំ​មុន ហើយ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​មីនា។ ពិធី​រំលឹក​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៣។ បន្ថែម​ទៀត ខែ​មីនា​មាន​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ប្រាំ​ដង។ សូម​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ថា តើ​អ្នក​អាច​ចូល​រួម​ធ្វើ​ឲ្យ​ខែ​នោះ​ជា​ខែ​ពិសេស​បំផុត​ប្រចាំ​ឆ្នាំ​បាន​ទេ?

៣​. តើ​យើង​អាច​រៀបចំ​គម្រោង​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

៣ ធ្វើ​គម្រោង​ឥឡូវ: ឥឡូវ​ជា​ពេល​ដែល​អ្នក​ពិនិត្យ​មើល​កាលវិភាគ​របស់​អ្នក​ឡើង​វិញ ហើយ​មើល​អ្វី​ដែល​ត្រូវ​កែប្រែ​ជា​ចាំ​បាច់​ដើម្បី​អាច​ត្រួស​ត្រាយ​បាន។ ការ​សហការ​ជា​ក្រុម​គ្រួសារ​គឺ​សំខាន់​ណាស់។ ដូច្នេះ ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ សូម​ចំណាយ​ពេល​ពិគ្រោះ​គ្នា​អំពី​គោលដៅ​ជា​ក្រុម​គ្រួសារ​ហើយ​ធ្វើ​កាលវិភាគ។ (​សុភ. ១៥:២២​) បើ​អ្នក​មិន​អាច​ត្រួស​ត្រាយ​ជំនួយ​បាន​ទេ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ តើ​អ្នក​អាច​កែប្រែ​កាលវិភាគ​ដើម្បី​ផ្សព្វ​ផ្សាយ​យូរ​ជាង​នៅ​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទៅ​ផ្សព្វ​ផ្សាយ​ទេ? ក្នុង​សប្ដាហ៍ តើ​អ្នក​អាច​ទៅ​ផ្សព្វ​ផ្សាយ​មួយ​ថ្ងៃ​ថែម​ទៀត​បាន​ទេ?

៤​. តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​បង្កើន​សកម្មភាព​ក្នុង​អំឡុង​ខែ​មីនា មេ​សា និង​ឧសភា?

៤ កាល​ដែល​យើង​បង្កើន​សកម្មភាព​ក្នុង​អំឡុង​ខែ​មីនា មេ​សា និង​ឧសភា យើង​នឹង​មាន​អំណរ​ហើយ​ស្កប់​ចិត្ត​ថែម​ទៀត​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​និង​ការ​ឲ្យ​អ្នក​ឯ​ទៀត។ (​យ៉ូន. ៤:៣៤; សកម្ម. ២០:៣៥​) សំខាន់​ជាង​នោះ​ទៅ​ទៀត ការ​លះ​បង់​ប្រយោជន៍​ខ្លួន​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ។—សុភ. ២៧:១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក