កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៨ ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែកុម្ភៈ
ចម្រៀងលេខ៥២ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី១៣ វគ្គ១៦-២៦ និងប្រអប់នៅទំព័រ១៧៨ (ការអានប្រអប់គឺស្រេចលើចិត្ត) (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ម៉ាកុស ១-៤ (១០នាទី)
ទី១: ម៉ាកុស ២:១៨–៣:៦ (៤នាទី ឬខ្លីជាង)
ទី២: តើព្រះជានរណា?—w១១ ១/៣ ទំព័រ៣១ សំណួរទី១-៣ (៥នាទី)
ទី៣: តើឱវាទរបស់ប៉ូលនៅកូរិនថូសទី១ ៧:២៩-៣១មានន័យដូចម្ដេច?—w១១ ១/១១ ទំព័រ២១-២២ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១៥ នាទី: ចូរប្រយ័ត្ននឹងបំណងចិត្តរបស់យើង។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ទំព័រ២២-២៤។
១៥ នាទី: «សកម្មភាពពិសេសដើម្បីប្រកាសផ្សាយអំពីពិធីរំលឹក ចាប់ផ្ដើមនៅថ្ងៃទី១ ខែមីនា»។ សំណួរនិងចម្លើយ។ ចែកលិខិតអញ្ជើញឲ្យអ្នកស្ដាប់ម្នាក់មួយសន្លឹក ហើយពិគ្រោះព័ត៌មានក្នុងនោះ។ ពេលពិចារណាវគ្គ២ សូមអញ្ជើញអ្នកត្រួតពិនិត្យកិច្ចបម្រើឲ្យប្រាប់អំពីការរៀបចំរបស់ក្រុមជំនុំដើម្បីចែកលិខិតអញ្ជើញនៅតំបន់ផ្សាយ។ ពេលពិគ្រោះវគ្គ៣ សូមធ្វើការសម្ដែងមួយ។
ចម្រៀងលេខ៨ និងសេចក្ដីអធិដ្ឋាន