លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣។ មានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់ ដើម្បីអាចស្រាវជ្រាវពេលរៀបចំសម្រាប់សាលាកិច្ចបម្រើផ្សាយជារៀងរាល់សប្ដាហ៍។
១. ហេតុអ្វីលោកយេស៊ូមានប្រសាសន៍ថា «អស់អ្នកដែលមានទុក្ខព្រួយ»នឹងមានសុភមង្គលហើយ? (ម៉ាថ. ៥:៤) [ថ្ងៃទី៧ ខែមករា, w០៩ ១/២ ទំព័រ១២ វគ្គ៦]
២. ក្នុងសេចក្ដីអធិដ្ឋានគំរូដែលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោក តើលោកចង់មានន័យយ៉ាងណា ពេលនិយាយថា៖ «សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ»? (ម៉ាថ. ៦:១៣) [ថ្ងៃទី៧ ខែមករា, w០៤ ១/៥ ទំព័រ១៥ វគ្គ១៣]
៣. ហេតុអ្វីលោកយេស៊ូមានប្រសាសន៍ថា៖ «កូនមនុស្សនឹងមកដល់»មុនដែលអ្នកកាន់តាមលោកនឹងទៅដល់គ្រប់ក្រុងគ្រប់ភូមិ? (ម៉ាថ. ១០:២៣) [ថ្ងៃទី១៤ ខែមករា, w១០ ១/៩ ទំព័រ១២ វគ្គ១២]
៤. តើរឿងប្រៀបប្រដូចរបស់លោកយេស៊ូស្តីអំពីគ្រាប់មូស្ដាតបញ្ជាក់រឿងពីរយ៉ាងអ្វី? (ម៉ាថ. ១៣:៣១, ៣២) [ថ្ងៃទី២១ ខែមករា, w០៨ ១/៧ ទំព័រ២២-២៣ វគ្គ៣-៨]
៥. តើលោកយេស៊ូបានបង្រៀនមេរៀនអ្វីពេលដែលលោកមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនកែខ្លួនឲ្យដូចជាកូនក្មេង នោះអ្នកនឹងមិនចូលទៅក្នុងរាជាណាចក្រស្ថានសួគ៌ឡើយ»? (ម៉ាថ. ១៨:៣) [ថ្ងៃទី២៨ ខែមករា, w០៨ ១/១ ទំព័រ៩ វគ្គ៩]
៦. តើយើងអាចទាញមេរៀនអ្វីពីរបៀបសរសេររបស់ម៉ាកុស? (ម៉ាក. ២:១៨) [ថ្ងៃទី១១ ខែកុម្ភៈ, w០៨ ១/២ ទំព័រ៣១ វគ្គ៨]
៧. ហេតុអ្វីបានជាគេហៅលោកយេស៊ូថា៖ «ជាម្ចាស់សូម្បីតែលើថ្ងៃឈប់សម្រាក»? (ម៉ាក. ២:២៨) [ថ្ងៃទី១៨ ខែកុម្ភៈ, w០៨ ១/២ ទំព័រ៣១ វគ្គ៤]
៨. ហេតុអ្វីលោកយេស៊ូតបឆ្លើយដូចនេះកាលដែលលោកនិយាយទៅកាន់ម្ដាយនិងប្អូនប្រុសៗរបស់លោក ហើយនេះបង្រៀនយើងនូវមេរៀនអ្វី? (ម៉ាក. ៣:៣១-៣៥) [ថ្ងៃទី១៨ ខែកុម្ភៈ, w០៨ ១/២ ទំព័រ៣២ វគ្គ២]
៩. ដូចកំណត់ហេតុនៅម៉ាកុស ៨:២២-២៥ ហេតុអ្វីបានជាលោកយេស៊ូប្រហែលជាធ្វើឲ្យបុរសងងឹតភ្នែកមើលឃើញតាមដំណាក់កាលពីរយ៉ាង? ហើយតើយើងអាចទាញមេរៀនអ្វីពីរឿងនេះ? [ថ្ងៃទី២៥ ខែកុម្ភៈ, w០០ ១/៥ ទំព័រ២៩ វគ្គ៧]
១០. តើយើងរៀនមេរៀនអ្វីពីរបៀបដែលលោកយេស៊ូបានឆ្លើយតបនឹងការស្តីបន្ទោសរបស់ពេត្រុសនៅម៉ាកុស ៨:៣២-៣៤? [ថ្ងៃទី២៥ ខែកុម្ភៈ, w០៨ ១/២ ទំព័រ៣២ វគ្គ៣]