តើអ្នកត្រូវតែឈប់ឬ?
ពេលផ្សព្វផ្សាយ បងប្អូនខ្លះមានទម្លាប់ឈប់នៅពេលណាមួយ ប្រហែលពេលថ្ងៃត្រង់។ ពិតមែន កាលៈទេសៈរបស់បងប្អូនខ្លះប្រហែលជាតម្រូវឲ្យពួកគាត់ឈប់ផ្សព្វផ្សាយនៅពេលជាក់លាក់ណាមួយ។ ប៉ុន្តែ តើអ្នកឈប់ដោយសារអ្នកឯទៀតក្នុងក្រុមឈប់ ឬដោយសារក្នុងតំបន់អ្នកមានទម្លាប់ឈប់ពេលជាក់លាក់ណាមួយ? តើអ្នកអាចបន្តបន្ដិចទៀតដោយផ្សព្វផ្សាយជាសាធារណៈទេ ដូចជាតាមផ្លូវជាដើម? ពេលធ្វើដំណើរទៅផ្ទះវិញ តើអ្នកអាចត្រឡប់ទៅជួបមួយឬពីរបានទេ? សូមគិតអំពីផលល្អដែលអ្នកអាចសម្រេចបាន បើជួបអ្នកចាប់អារម្មណ៍ម្ដងទៀតសូម្បីតែម្នាក់ប៉ុណ្ណោះ ឬក៏អ្នកអាចផ្ដល់ទស្សនាវដ្ដីមួយក្បាលថែមទៀតដល់អ្នកដើរកាត់! បើអ្នកមិនចាំបាច់ឈប់ សូមបន្តបន្ដិចទៀត។ នេះជាវិធីដ៏ងាយដើម្បីបង្កើន«សេចក្ដីសរសើរជាគ្រឿងបូជា»របស់យើង។—ហេ. ១៣:១៥