ប្រើពេលវេលារបស់អ្នកតាមរបៀបដែលមានប្រសិទ្ធិភាព
១ យើងទាំងអស់គ្នាមានចំនួនម៉ោងស្មើគ្នា ដែលអាចត្រូវប្រើជារៀងរាល់សប្ដាហ៍។ ផ្នែកដែលយើងឆ្លៀតប្រើសំរាប់ការផ្សព្វផ្សាយដំណឹងល្អ នោះមានតម្លៃពិសេសពីព្រោះនេះជាពេលដែលត្រូវចំណាយក្នុងកិច្ចការសង្គ្រោះជីវិត។ (រ៉ូម ១:១៦) យើងបង្ហាញការអបអរនឹងកិច្ចការនេះ ដោយការរៀបចំយ៉ាងល្អសំរាប់កិច្ចបំរើដែលបានត្រូវរៀបចំ ដោយមកដល់ប្រជុំសំរាប់កិច្ចបំរើផ្សាយទាន់ម៉ោង ហើយដោយចេញយ៉ាងលឿនធ្វើដំណើរដើម្បីទៅតំបន់ផ្សាយ។ យើងចង់ផ្សព្វផ្សាយជាជាងអង្គុយចាំ។ ដោយព្រោះព្រះយេហូវ៉ាបានបង្រៀនយើងថា«មានពេលសំរាប់គ្រប់ទាំងអស់» នោះយើងត្រូវតែធ្វើឲ្យពេលវេលាដែលយើងឆ្លៀតសំរាប់កិច្ចបំរើនោះ ជាពេលដែលមានប្រសិទ្ធិភាពបំផុត។—សាស្ដា ៣:១
២ ប្រើពេលវេលារបស់អ្នកដោយប្រាជ្ញា: យើងទទួលពរជាច្រើន ពេលដែលយើងកាន់ខ្ជាប់នឹងកាលវិភាគមួយដែលឲ្យយើងចូលរួមជារឿយៗក្នុងកិច្ចបំរើ។ អ៊ីចឹងហើយ លទ្ធផលល្អដែលយើងទទួលក្នុងកិច្ចបំរើនោះ គួរតែសមនឹងពេលដែលបានត្រូវចំណាយក្នុងកិច្ចបំរើ។ ដោយការកែប្រែបន្ដិចបន្តួច តើយើងអាចឆ្លៀតពេលថែមទៀតក្នុងកិច្ចផ្សព្វផ្សាយទេ? ជាឧទាហរណ៍ ក្រោយពីសកម្មភាពចែកជូនទស្សនាវដ្ដីនៅថ្ងៃសៅរ៍ តើយើងអាចឆ្លៀតពេលថែមទៀតដើម្បីធ្វើការត្រឡប់ទៅជួបពីរបីបានទេ? បើសិនជាយើងបានផ្សព្វផ្សាយអស់មួយរយៈហើយនៅថ្ងៃអាទិត្យ តើយើងក៏អាចចំណាយពេលខ្លះៗក្នុងការត្រឡប់ទៅជួបឬនាំការសិក្សាព្រះគម្ពីរទេ? តើមានលទ្ធភាពបន្ថែមនឹងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនូវការផ្សាយតាមវិថីទេ? តាមរបៀបទាំងនេះនិងរបៀបផ្សេងទៀត នោះយើងប្រហែលជាអាចធ្វើឲ្យកិច្ចបំរើរបស់យើងកាន់តែប្រសើរឡើង។
៣ ពេលយើងកំពុងតែចូលរួមក្នុងកិច្ចបំរើ នោះយើងអាចបាត់បង់ពេលដ៏មានតម្លៃ បើសិនជាយើងមិនប្រុងប្រយ័ត្ន។ តាមពិតទៅ ពេលធាតុអាកាសខុសពីធម្មតា នោះការឈប់សំរាកមួយរយៈខ្លីអាចជួយឲ្យយើងស្រួលខ្លួន ហើយជួយយើងឲ្យបន្តទៀត។ ក៏ប៉ុន្តែ ចូរមានតុល្យភាព ពីព្រោះការឈប់សំរាកបែបនេះមិនតែងតែចាំបាច់ទេ។
៤ នៅឆ្នាំថ្មីៗ ការរកជួបមនុស្សនៅឯផ្ទះគឺកាន់តែពិបាក។ ដើម្បីដោះស្រាយរឿងនេះ អ្នកផ្សាយជាច្រើនធ្វើការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ នៅម៉ោងផ្សេង។ ប្រហែលជាអ្នកអាចសាកផ្សព្វផ្សាយពេលរសៀលឬល្ងាច។
៥ គឺប្រសើរជាង បើយើងមិនជជែកគ្នា ពេលដែលធ្វើការផ្សព្វផ្សាយតាមវិថីនោះ។ ផ្ទុយទៅវិញ ឈរនៅកន្លែងផ្សេងពីគ្នាហើយទៅជិតមនុស្ស ដើម្បីចាប់ផ្ដើមការសន្ទនាជាមួយនឹងគេ។ ដោយធ្វើដូច្នោះ ពេលវេលានឹងត្រូវប្រើតាមរបៀបដែលមានប្រសិទ្ធិភាពជាង ហើយអំណរច្រើនជាងនឹងត្រូវទទួលពីកិច្ចការនោះ។
៦ ឆ្លៀតយកឱកាសផ្សេងៗដើម្បីផ្សព្វផ្សាយ: ពេលស្ត្រីមេផ្ទះម្នាក់បាននិយាយថាគេមិនចាប់អារម្មណ៍ទេ នោះស្មរបន្ទាល់ម្នាក់បានសួរថា តើមានគេទៀតក្នុងផ្ទះដែលគាត់អាចនិយាយជាមួយទេ? នេះបាននាំទៅដល់ការសន្ទនាជាមួយបុរសម្ចាស់ផ្ទះនោះ ដែលបានឈឺអស់ច្រើនឆ្នាំហើយ និងច្រើនតែត្រូវដេកលើគ្រែ។ សេចក្ដីសង្ឃឹមក្នុងព្រះបន្ទូលរបស់ព្រះ នោះបានបង្កើតសារជាថ្មីនូវការចាប់អារម្មណ៍របស់គាត់ទៅលើជីវិត។ មិនយូរក្រោយមក គាត់បានឡើងពីគ្រែ ទៅចូលរួមកិច្ចប្រជុំនៅឯសាលព្រះរាជាណាចក្រ ហើយប្រាប់អ្នកដទៃពីសេចក្ដីសង្ឃឹមថ្មីរបស់គាត់នោះ!
៧ បងស្រីយុវនារីម្នាក់ បានធ្វើតាមយោបល់ដែលថា ចូលរួមក្នុងកិច្ចផ្សព្វផ្សាយក្នុងរយៈមួយម៉ោងមុនការសិក្សាតាមក្រុមជំនុំ។ នៅផ្ទះទីមួយ គាត់បានជួបក្មេងស្រីម្នាក់អាយុ១៣ឆ្នាំ ដែលបានស្ដាប់យ៉ាងម៉ត់ចត់ហើយក៏បានទទួលប្រកាសនវត្ថុ។ មួយថ្ងៃបន្ទាប់មក បងស្រីនោះ បានឃើញក្មេងស្រីដដែលនេះនៅឯសាលា។ មិនយូរក្រោយពីនោះ គាត់បានស្នើសិក្សាព្រះគម្ពីរជាមួយនឹងនាង ហើយក្មេងស្រីនោះបានព្រម។
៨ ធ្វើឲ្យពេលវេលានោះជាពេលដែលមានគុណភាព: ការចូលរួមជារឿយៗក្នុងកិច្ចផ្សព្វផ្សាយនោះ ជួយយើងបណ្ដុះបណ្ដាលការប៉ិនប្រសប់របស់យើងក្នុងការប្រាប់ដំណឹងល្អ។ តើអ្នកអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការផ្ដើមការសន្ទនាតាមផ្ទះ ដោយការប្រើពាក្យលំនាំដែលមានប្រសិទ្ធិភាពជាងបានទេ? តើអ្នកអាចទៅជាគ្រូដ៏ប៉ិនប្រសប់ជាងពេលធ្វើការសិក្សាព្រះគម្ពីរតាមផ្ទះបានទេ? ដោយធ្វើដូច្នេះ នោះអ្នកពិតជាអាចធ្វើឲ្យពេលវេលារបស់អ្នកក្នុងកិច្ចបំរើមានប្រសិទ្ធិភាព ហើយក៏អាចធ្វើឲ្យកិច្ចបំរើរបស់អ្នកបង្កើតផលច្រើនជាង។—ធីម៉ូថេទី១ ៤:១៦
៩ ដោយព្រោះ«ពេលវេលាចង្អៀតណាស់ហើយ» នោះជីវិតរបស់យើងគួរពេញទៅដោយកិច្ចការគ្រីស្ទាន។ (កូរិនថូសទី១ ៧:២៩) ការឆ្លៀតពេលសំរាប់សកម្មភាពផ្សព្វផ្សាយ នោះគួរមានអាទិភាព។ ចូរឲ្យយើងមានចំណែកដ៏ធំទាំងឧស្សាហ៍ក្នុងកិច្ចបំរើ។ ពេលវេលាគឺជាទ្រព្យអស្ចារ្យមួយដែលព្រះយេហូវ៉ាបានប្រទានមកដល់យើង។ ចូរប្រើនោះតាមរបៀបដែលមានប្រសិទ្ធិភាពជារៀងរហូតទៅ។
[ប្រអប់នៅទំព័រ៤]
សូមពិចារណាមើលយោបល់ទាំងនេះ:
▪ មកដល់ប្រជុំសំរាប់ការផ្សព្វផ្សាយទាន់ម៉ោង។
▪ មកដល់ប្រជុំសំរាប់ការផ្សព្វផ្សាយទាន់ម៉ោង។
▪ យ៉ាងសមហេតុសមផល រក្សាទុកក្រុមផ្សព្វផ្សាយឲ្យតូច។
▪ ជៀសវាងពីការទៅម្នាក់ឯងក្នុងការធ្វើដំណើរទៅតំបន់ផ្សាយ។
▪ ផ្សាយក្នុងតំបន់ពេលមនុស្សភាគច្រើននៅឯផ្ទះ។
▪ ផ្សព្វផ្សាយម្នាក់ឯងជួនកាលបើសិនជានេះមានសុវត្ថិភាព។
▪ ធ្វើការត្រឡប់ទៅជួបដែលជិតនឹងតំបន់ផ្សាយពីផ្ទះមួយទៅផ្ទះមួយ។
▪ បន្តក្នុងការផ្សព្វផ្សាយពេលដែលអ្នកផ្សេងក្នុងក្រុមផ្សាយនោះគឺជាប់និយាយនៅឯផ្ទះមួយទៀត។
▪ ដាក់កំណត់ពេលសំរាប់ការសំរាក។
▪ បើសិនជាមានលទ្ធភាព ស្រេចទៅលើកាលៈទេសៈ នោះបន្តផ្សាយជាងមួយម៉ោង។