លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣។
១. តើការមាន«ចិត្តគំនិតរបស់គ្រិស្ត»មានន័យអ្វី? (១កូ. ២:១៦) [ថ្ងៃទី២ ខែកញ្ញា, w០៨ ១/៧ ទំព័រ៣១ វគ្គ៧]
២. តើតាមវិធីណាខ្លះដែលយើង«រត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»? (១កូ. ៦:១៨) [ថ្ងៃទី២ ខែកញ្ញា, w០៨ ១/៧ ទំព័រ៣១ វគ្គ៩; w០៤ ១/៥ ទំព័រ២៤ វគ្គ៩]
៣. តើអ្វីជួយឲ្យក្រុមជំនុំទាំងឡាយមានរបៀបរៀបរយនិងសេចក្ដីសុខសាន្ត? (១កូ. ១៤:៤០) [ថ្ងៃទី៩ ខែកញ្ញា, lv ជំពូក៤ ទំព័រ៥៦ វគ្គ១]
៤. តើពាក្យរបស់ប៉ូលដែលបានកត់ទុកនៅកូរិនថូសទី២ ១:២៤ គួរមានឥទ្ធិពលយ៉ាងណាទៅលើពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះ? [ថ្ងៃទី១៦ ខែកញ្ញា, w១៣ ១៥/១ ទំព័រ២៧ វគ្គ២, ៣]
៥. តើគ្រិស្តសាសនិកធ្វើ«កិច្ចបម្រើសាធារណៈ»អ្វីខ្លះ? (២កូ. ៩:១២) [ថ្ងៃទី២៣ ខែកញ្ញា, w០១ ១/២ ទំព័រ១៩ វគ្គ៩]
៦. តើយើងអាចទទួលប្រយោជន៍អ្វីដោយធ្វើតាមឱវាទរបស់ប៉ូលនៅកាឡាទី ៦:៤? [ថ្ងៃទី៣០ ខែកញ្ញា, w១២ ១៥/១២ ទំព័រ១៣ វគ្គ១៨]
៧. តើ«រក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ»មានន័យអ្វី? (អេភ. ៤:៣) [ថ្ងៃទី៧ ខែតុលា, w១២ ១៥/៧ ទំព័រ២៨ វគ្គ៧]
៨. តើប៉ូលមានអារម្មណ៍យ៉ាងណាចំពោះអ្វីៗដែលគាត់បានលះបង់ចោល? (ភី. ៣:៨) [ថ្ងៃទី១៤ ខែតុលា, w១២ ១/៣ ទំព័រ២៧ វគ្គ១២]
៩. តើដំបូន្មានដែលថា«កុំឲ្យយើងដេកលង់លក់ដូចអ្នកឯទៀត»មានសារៈសំខាន់យ៉ាងណា? (១ថែ. ៥:៦) [ថ្ងៃទី២១ ខែតុលា, w១២ ១/៣ ទំព័រ១០ វគ្គ៤]
១០. តើតាមរបៀបណាដែលមរណភាពរបស់លោកយេស៊ូជាគ្រឿងបូជា«ជាថ្លៃលោះមនុស្សទាំងអស់»? (១ធី. ២:៦) [ថ្ងៃទី២៨ ខែតុលា, w១១ ១/៦ ទំព័រ១៧ វគ្គ១១]