តើអ្នកនឹងធ្វើអ្វីខ្លះនៅថ្ងៃបុណ្យ?
ដោយសារមនុស្សជាច្រើនឈប់សម្រាកនៅផ្ទះពេលមានបុណ្យសាសនាឬបុណ្យជាតិ នោះច្រើនតែជាពេលល្អឲ្យយើងចូលរួមកិច្ចបម្រើផ្សាយ។ ក្រុមជំនុំផ្សេងៗបានត្រូវលើកទឹកចិត្តឲ្យមានការរៀបចំពិសេសសម្រាប់ផ្សព្វផ្សាយនៅថ្ងៃបុណ្យ។ បើមនុស្សជាច្រើនក្នុងតំបន់ផ្សាយរបស់យើងក្រោកពីគេងយូរជាងធម្មតានៅពេលព្រឹក ជាការល្អឲ្យមានការកែប្រែពេលវេលាសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយ។ សេចក្ដីជូនដំណឹងអំពីការរៀបចំពិសេសសម្រាប់ផ្សព្វផ្សាយនៅថ្ងៃបុណ្យ ប្រហែលអាចជម្រាបជូនបងប្អូនក្នុងក្រុមជំនុំក្នុងអំឡុងពេលការប្រជុំអប់រំកិច្ចបម្រើ ហើយសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យចូលរួម បើអាចធ្វើបាន។ ពិតណាស់ នៅថ្ងៃបុណ្យយើងមានពេលច្រើនជាងដើម្បីសម្រាក ឬធ្វើកិច្ចការផ្ទាល់ខ្លួន។ ប៉ុន្តែ សូមលៃទុកពេលខ្លះដើម្បីចូលរួមកិច្ចបម្រើផ្សាយ។ បើអ្នកធ្វើដូច្នោះ អ្នកនឹងទទួលកម្លាំងចិត្តឡើងវិញពីការចូលរួមកិច្ចបម្រើពិសិដ្ឋនេះ។—ម៉ាថ. ១១:២៩, ៣០