កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៨ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែតុលា
ចម្រៀងលេខ៣១ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
jl ទំព័រ៣ និងមេរៀនទី១-២ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ធីម៉ូថេទី១ ១-៦–ធីម៉ូថេទី២ ១-៤ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: «តើអ្នកនឹងធ្វើអ្វីខ្លះនៅថ្ងៃបុណ្យ?»។ សុន្ទរកថា។
១០ នាទី: «ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។ ការពិគ្រោះ។ មានមូលដ្ឋានក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ ឆ្នាំ២០១៣ ទំព័រ១៣។ សូមលើកបញ្ជាក់អំពីរបៀបធ្វើតាមឱវាទដ៏មានប្រយោជន៍នោះក្នុងក្រុមជំនុំ។
១៥ នាទី: សារៈសំខាន់នៃការមកទាន់ពេល។ ការពិគ្រោះ។ (១) ស្តីអំពីពេលកំណត់ តើព្រះយេហូវ៉ាបានទុកគំរូយ៉ាងណា? (ហាប. ២:៣) (២) ពេលយើងមកទាន់ពេលសម្រាប់កិច្ចប្រជុំនិងកិច្ចបម្រើផ្សាយ តើនោះបង្ហាញយ៉ាងណាថាយើងគោរពចំពោះព្រះយេហូវ៉ានិងចេះគិតដល់អ្នកឯទៀត? (៣) ពេលយើងមកយឺតសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយ តើនោះជះឥទ្ធិពលយ៉ាងណាចំពោះក្រុមផ្សព្វផ្សាយនិងអ្នកដឹកនាំ? (៤) បើយើងណាត់ពេលវេលាជាក់លាក់ណាមួយជាមួយអ្នកចាប់អារម្មណ៍ឬសិស្សគម្ពីរ ហេតុអ្វីជាការសំខាន់ដែលយើងត្រូវទៅឲ្យទាន់ពេលណាត់? (ម៉ាថ. ៥:៣៧) (៥) តើយោបល់ដ៏មានប្រយោជន៍អ្វីខ្លះដែលនឹងជួយយើងឲ្យមកទាន់ពេលសម្រាប់កិច្ចបម្រើផ្សាយនិងកិច្ចប្រជុំក្នុងក្រុមជំនុំ?
ចម្រៀងលេខ១១ និងសេចក្ដីអធិដ្ឋាន