«ខ្ញុំមកទីនេះ ពីព្រោះ . . . »
ពេលម្ចាស់ផ្ទះបើកទ្វារឃើញយើងកំពុងឈរ ពួកគេប្រហែលឆ្ងល់ថាយើងជាអ្នកណា ហើយហេតុអ្វីយើងមកទីនេះ។ តើយើងអាចនិយាយពាក្យផ្ដើមយ៉ាងណាដើម្បីឲ្យគេទុកចិត្តយើង? ក្រោយពីជម្រាបសួរហើយ អ្នកផ្សាយខ្លះប្រើពាក្យ«ពីព្រោះ»ដើម្បីពន្យល់មូលហេតុ។ ជាឧទាហរណ៍ ពួកគាត់ប្រហែលនិយាយថា«យើងមកលេងពីព្រោះ មនុស្សជាច្រើនខ្វល់ខ្វាយនឹងបញ្ហាផ្សេងៗដូចជាបទឧក្រិដ្ឋជាដើម។ តើលោកអ្នកគិតថា . . . » ឬ«ខ្ញុំមកទីនេះពីព្រោះ ខ្ញុំជួយបង្រៀនគម្ពីរឥតគិតថ្លៃ»។ បើពីដំបូងយើងប្រាប់ម្ចាស់ផ្ទះអំពីមូលហេតុដែលយើងនៅទីនោះ គាត់ប្រហែលជាចង់ស្ដាប់អ្វីដែលយើងនិយាយច្រើនជាង។