ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន
ហេតុអ្វីសំខាន់?: សៀវភៅព្រះគម្ពីរបង្រៀន គឺជាសៀវភៅជំនួយសិក្សាដ៏សំខាន់មួយសម្រាប់បង្រៀនគម្ពីរ។ ប៉ុន្តែ មុននឹងយើងអាចប្រើសៀវភៅនេះដើម្បីបង្រៀនគម្ពីរដល់បុគ្គលណាម្នាក់ យើងត្រូវស្នើផ្ដល់សៀវភៅនេះដល់គាត់ជាមុនសិន។ ហេតុនេះ យើងទាំងអស់គ្នាត្រូវមានចិត្តខ្នះខ្នែងស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀនដោយប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ។ (សុភ. ២២:២៩) មានវិធីស្នើផ្ដល់ជាច្រើនដែលអ្នកផ្សាយអាចប្រើបាន បើវិធីមួយណាដែលងាយស្រួលសម្រាប់គាត់ផ្ទាល់ គាត់អាចធ្វើតាមវិធីនោះ។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
សូមហាត់ធ្វើតាមយោបល់ទាំងនេះ ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
ពេលអ្នកចូលរួមកិច្ចបម្រើផ្សាយ សូមប្រាប់អ្នកផ្សាយផ្សេងទៀតអំពីពាក្យផ្សាយដែលអ្នកចង់និយាយ។ (សុភ. ២៧:១៧) សូមកែសម្រួលពាក្យផ្សាយរបស់អ្នក បើពាក្យផ្សាយនោះគ្មានប្រសិទ្ធភាព។