កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៩ ខែវិច្ឆិកា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែវិច្ឆិកា
ចម្រៀងលេខ៤៨ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
bh ជំ. ២ វ. ១-៩ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: របាក្សត្រទី១ ២១–២៥ (៨នាទី)
ទី១: របាក្សត្រទី១ ២៣:១-១១ (៣នាទី ឬខ្លីជាង)
ទី២: តើការវាយតប់គ្នាជាការត្រឹមត្រូវទេ?—lr ទំ. ១០២–ទំ. ១០៤ វ. ២ (៥នាទី)
ទី៣: តើគម្ពីរអាចជួយប្រពន្ធយ៉ាងដូចម្ដេច?—igw ទំ. ២៦ វ. ៣-៤ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «ខ្ញុំជាអ្នកដាំ អាប៉ូឡុសជាអ្នកស្រោច តែព្រះបានធ្វើឲ្យដុះលូតលាស់»។—១កូ. ៣:៦
១០ នាទី: «ខ្ញុំជាអ្នកដាំ អាប៉ូឡុសជាអ្នកស្រោច តែព្រះបានធ្វើឲ្យដុះលូតលាស់»។ សុន្ទរកថានេះមានមូលដ្ឋានលើបទគម្ពីរប្រចាំខែ។ (១កូ. ៣:៦) បើមានពេល សូមរួមបញ្ចូលចំណុចខ្លះពីទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៣ ទំព័រ២០-២៣។ សូមលើកឡើងយ៉ាងខ្លីនូវផ្នែកខ្លះពីការប្រជុំអប់រំកិច្ចបម្រើក្នុងខែនេះ ហើយពិគ្រោះអំពីរបៀបដែលផ្នែកទាំងនោះទាក់ទងនឹងបទគម្ពីរប្រចាំខែ។
២០ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន»។ ការពិគ្រោះ។ រួមបញ្ចូលការសម្ដែងខ្លីពីរ។ ការសម្ដែងទី១ មានមូលដ្ឋានលើយោបល់មួយក្នុងអត្ថបទ។ ការសម្ដែងទី២ ប្រើពាក្យផ្សាយផ្ទាល់ខ្លួនដែលមានប្រសិទ្ធភាព។
ចម្រៀងលេខ១២ និងសេចក្ដីអធិដ្ឋាន