កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៦ ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែធ្នូ
ចម្រៀងលេខ៤៣ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
jl មេរៀនទី២០-២២ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ការបើកបង្ហាញ ១–៦ (១០នាទី)
ទី១: ការបើកបង្ហាញ ៣:១៤–៤:៨ (៤នាទី ឬខ្លីជាង)
ទី២: គម្ពីរគឺត្រឹមត្រូវខាងវិជ្ជាពេទ្យ—wp១២ ១/៧ ទំព័រ៦ (៥នាទី)
ទី៣: តើលោកយេស៊ូបាន«ធ្វើគំរូឲ្យ»អ្នកកាន់តាមលោកយ៉ាងដូចម្ដេច?—យ៉ូន. ១៣:១៥; w០៥ ១/៤ ទំព័រ៧-១២ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: តើយើងបានសម្រេចអ្វីខ្លះ? ការពិគ្រោះដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ សូមជម្រាបបងប្អូនឲ្យដឹងថា ក្រុមជំនុំបានចែកចាយដល់តំបន់ផ្សាយណាខ្លះក្នុងអំឡុងពេលសកម្មភាពពិសេសចែកចាយដំណឹងរាជាណាចក្រលេខ៣៨។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីប្រយោជន៍ដែលពួកគាត់បានទទួលពីការចូលរួមសកម្មភាពពិសេសនេះ ហើយក៏សូមឲ្យពួកគាត់ប្រាប់ដែរបើមានបទពិសោធន៍ល្អណាមួយ។
១០ នាទី: ចូរឲ្យប្អូនៗវ័យក្មេងសរសើរព្រះយេហូវ៉ា។ (ទំនុក. ១៤៨:១២, ១៣) សម្ភាសប្អូនៗវ័យក្មេងពីរឬបីនាក់ដែលជាគំរូល្អ។ តើពួកគាត់ជួបប្រទះការពិបាកអ្វីខ្លះនៅសាលារៀន? តើឪពុកម្ដាយនិងបងប្អូនឯទៀតបានជួយពួកគាត់យកឈ្នះការពិបាកទាំងនោះយ៉ាងដូចម្ដេច? តើអ្វីបានជួយពួកគាត់ឲ្យមានចិត្តក្លាហាននិយាយអំពីជំនឿរបស់ខ្លួនជាគ្រិស្តសាសនិក? សូមអញ្ជើញពួកគាត់ប្រាប់បទពិសោធន៍។
១០ នាទី: «ចាប់ពីថ្ងៃទី៦ ខែមករា យើងនឹងសិក្សាសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា»។ សំណួរនិងចម្លើយ។
ចម្រៀងលេខ២៨ និងសេចក្ដីអធិដ្ឋាន