កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៩ ខែកញ្ញា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែកញ្ញា
ចម្រៀងលេខ១១ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១៣ វ. ១៩-២៣ និងប្រអប់នៅទំ. ១៣៧ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ជនគណនា ៣៣–៣៦ (១០នាទី)
ទី១: ជនគណនា ៣៣:២៤-៤៩ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនារហូតមកដល់សព្វថ្ងៃនេះ?—fg ទំ. ១៦ វ. ៤–ទំ. ១៧ វ. ១ (៥នាទី)
ទី៣: ចូរកាន់ខ្ជាប់តាមព្រះយេហូវ៉ាដូចហេសេគា—w១២ ១/៤ ទំ. ១៤-១៥ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: ចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូង។ ការពិគ្រោះ។ សូមធ្វើការសម្ដែងអំពីរបៀបចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងក្នុងខែតុលា ដោយប្រើពាក្យផ្សាយគំរូនៅទំព័រ៤។ សូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យចូលរួម។
១០ នាទី: តើយើងទាញមេរៀនអ្វី? ការពិគ្រោះ។ សូមអ្នកស្ដាប់អាន សកម្មភាព ៤:១៣ និងកូរិនថូសទី២ ៤:១, ៧។ សូមពិចារណារបៀបដែលកំណត់ហេតុនេះអាចជួយយើងក្នុងកិច្ចបម្រើផ្សាយ។
១០ នាទី: សម្ភាសអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ។ សូមសួរសំណួរដូចតទៅ តើអ្នកមានភារកិច្ចអ្វីខ្លះក្នុងក្រុមជំនុំ? ពេលអ្នករៀបចំឲ្យមានអ្នកថ្លែងផ្នែកនីមួយៗក្នុងការប្រជុំអប់រំកិច្ចបម្រើ តើអ្នកគិតពិចារណាអំពីកត្ដាអ្វីខ្លះ? ទោះជាអ្នកមានភារកិច្ចជាអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំក្ដី ហេតុអ្វីបងប្អូនមិនត្រូវចាត់ទុកអ្នកជាអ្នកគ្រប់គ្រងលើក្រុមអ្នកចាស់ទុំ ឬក្រុមជំនុំ?
ចម្រៀងលេខ៤ និងសេចក្ដីអធិដ្ឋាន