កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៥ ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែធ្នូ
ចម្រៀងលេខ១ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១៧ វ. ៩-១៦ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូស្វេ ៦–៨ (១០នាទី)
ទី១: យ៉ូស្វេ ៨:១៨-២៩ (៤នាទី ឬខ្លីជាង)
ទី២: តើលោកអ្នកអាចសម្គាល់អ្នកគោរពប្រណិប័តន៍ពិតតាមរបៀបណា?—fg ទំ. ២០ វ. ៣–ទំ. ២១ វ. ១ (៥នាទី)
ទី៣: ពេត្រុស និងអាណានាសបាននិយាយកុហក តើយើងអាចទាញមេរៀនអ្វី?—w១៣ ១/៤ ទំ. ១៤-១៥ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរបញ្ចេញ«អ្វីដ៏ល្អ»ពីរបស់ល្អដែលយើងបានទទួល។—ម៉ាថ. ១២:៣៥ក
១៥ នាទី: «ចូរបង្រៀនគម្ពីរដោយប្រសិទ្ធភាព»។ សំណួរនិងចម្លើយ។ ក្រោយពីពិគ្រោះវគ្គ៣ហើយ សូមឲ្យអ្នកផ្សាយពីរនាក់ធ្វើការសម្ដែងដែលមានពីរផ្នែក។ ក្នុងការសម្ដែងនោះអ្នកផ្សាយនិងសិស្សគម្ពីរកំពុងពិគ្រោះគ្នាក្នុងសៀវភៅព្រះគម្ពីរបង្រៀន នៅជំពូកទី១៥ វគ្គ៨។ ក្នុងការសម្ដែងផ្នែកទី១ អ្នកផ្សាយនិយាយច្រើនពេក។ ក្នុងផ្នែកទី២ អ្នកផ្សាយសួរសិស្សនូវសំណួរត្រិះរិះ ដើម្បីជួយគាត់ឲ្យដឹងគំនិតរបស់សិស្ស។
១៥ នាទី: ចូរទទួលប្រយោជន៍ពេញលេញពីការអានគម្ពីរ។ សុន្ទរកថាដោយអ្នកចាស់ទុំ ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ទំព័រ៧-៩ វគ្គ១-១១។
ចម្រៀងលេខ៣០ និងសេចក្ដីអធិដ្ឋាន