កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២២ ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែធ្នូ
ចម្រៀងលេខ១៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១៧ វ. ១៧-២៣ និងប្រអប់នៅទំ. ១៧៧ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូស្វេ ៩–១១ (១០នាទី)
ទី១: យ៉ូស្វេ ៩:១៦-២៧ (៤នាទី ឬខ្លីជាង)
ទី២: គ្រិស្តសាសនិកពិតផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ—fg ទំ. ២១ វ. ២ (៥នាទី)
ទី៣: ហេតុអ្វីអស់ទាំងសាសន៍នឹងស្គាល់ព្រះយេហូវ៉ាជាមិនខាន?—w១២ ១/១០ ទំ. ២៣ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរបញ្ចេញ«អ្វីដ៏ល្អ»ពីរបស់ល្អដែលយើងបានទទួល។—ម៉ាថ. ១២:៣៥ក
៥ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
២៥ នាទី: «សាលាកិច្ចបម្រើផ្សាយឆ្នាំ២០១៥ ជួយយើងឲ្យបង្កើនសមត្ថភាពបង្រៀន»។ ការពិគ្រោះ។ ថ្លែងដោយអ្នកត្រួតពិនិត្យសាលាកិច្ចបម្រើផ្សាយ។ អ្នកត្រួតពិនិត្យសាលាអាចជ្រើសរើសវគ្គខ្លះៗ ហើយសុំឲ្យអ្នកស្ដាប់ជួយអាន មុននឹងពិគ្រោះ។ សូមប្រាប់ថាមានការកែប្រែសុន្ទរកថាទី១ អំពីរយៈពេលនៃគោលសំខាន់ៗពីអំណានគម្ពីរ និងការជូនឱវាទរបស់អ្នកត្រួតពិនិត្យសាលា។ សូមឲ្យអ្នកស្ដាប់អានវគ្គ៧ បន្ទាប់មកពិគ្រោះវគ្គនោះ។ សូមឲ្យធ្វើការសម្ដែងមួយ អំពីអ្នកចាស់ទុំម្នាក់ដឹកនាំការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាមួយប្រពន្ធនិងកូនគាត់ អំពីប្រធានបទ«តើទុក្ខវេទនារបស់មនុស្សជាតិជាកំហុសរបស់ព្រះឬ?»។ សូមប្រើបទគម្ពីរយ៉ាកុប ១:១៣ ពេត្រុសទី១ ៥:៧ និងពេត្រុសទី២ ៣:៩។ សូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យទាញយកប្រយោជន៍យ៉ាងពេញលេញពីការអប់រំដ៏ប្រសើរបំផុតតាមរយៈសាលាអប់រំកិច្ចបម្រើ ហើយទទួលប្រយោជន៍ពីកូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន។
ចម្រៀងលេខ៥៥ និងសេចក្ដីអធិដ្ឋាន