កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១២ ខែមករា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែមករា
ចម្រៀងលេខ៣៧ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១៨ វ. ២០-២៤ និងប្រអប់នៅទំ. ១៨៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូស្វេ ២១–២៤ (៨នាទី)
ទី១: យ៉ូស្វេ ២៤:១៤-២១ (៣នាទី ឬខ្លីជាង)
ទី២: តើយើងអាចបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច?—lr ទំ. ១២ វ. ១-៤ (៥នាទី)
ទី៣: ហេតុអ្វីយើងត្រូវការការណែនាំ?—fg ទំ. ២២ វ. ១-២ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ធ្វើការយ៉ាងនឿយហត់ដើម្បីលោកម្ចាស់ ដូចជាខ្ញុំបម្រើម្នាក់ ដោយចិត្តរាបទាប»។—សកម្ម. ២០:១៩
១០ នាទី: ចូរធ្វើការយ៉ាងនឿយហត់ដើម្បីលោកម្ចាស់ ដូចជាខ្ញុំបម្រើម្នាក់ដោយចិត្តរាបទាប។ ការពិគ្រោះ។ សូមអាន សកម្មភាព ២០:១៩។ បន្ទាប់មក សូមសួរសំណួរដូចតទៅ: (១) តើពាក្យ«ខ្ញុំបម្រើ»មានន័យអ្វី? (២) តើយើងអាចធ្វើការយ៉ាងនឿយហត់ដើម្បីលោកម្ចាស់យេស៊ូគ្រិស្ត ដូចជាខ្ញុំបម្រើម្នាក់យ៉ាងដូចម្ដេច? (៣) តើចិត្តរាបទាបមានន័យអ្វី? (៤) តើចិត្តរាបទាបជួយយើងឲ្យបំពេញភារកិច្ចក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
២០ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយឆ្លើយតបនឹងម្ចាស់ផ្ទះដែលខឹង»។ ការពិគ្រោះ។ ក្រោយមក សូមរៀបចំធ្វើការសម្ដែងខ្លីមួយដែលមានពីរផ្នែក ដែលសមនឹងតំបន់ផ្សាយ។ ទី១ អ្នកផ្សាយមិនបានឆ្លើយតបល្អទៅនឹងម្ចាស់ផ្ទះដែលខឹងទេ។ ទី២ អ្នកផ្សាយឆ្លើយតបដោយប៉ិនប្រសប់។ សូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យធ្វើតាមយោបល់«សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ»។
ចម្រៀងលេខ៣៩ និងសេចក្ដីអធិដ្ឋាន