លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
តើកំណត់ហេតុនៅពង្សាវតារក្សត្រទី២ ១៣:១៨, ១៩បញ្ជាក់យ៉ាងណា អំពីសារៈសំខាន់នៃការបម្រើព្រះដោយអស់ពីចិត្តនិងដោយខ្នះខ្នែង? [ថ្ងៃទី៧ ខែកញ្ញា, w១០ ១/៤ ទំ. ៣០ វ. ១១]
ពេលយ៉ូណាសបានបម្រើព្រះយេហូវ៉ាជាអ្នកប្រកាសទំនាយ តើអ្នកណាជាអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល? ដោយពិនិត្យមើលអំពីអ្វីដែលបានត្រូវកត់ទុកនៅពង្សាវតារក្សត្រទី២ ១៤:២៣-២៥ តើយើងអាចយល់យ៉ាងណាអំពីកិច្ចបម្រើផ្សាយរបស់យ៉ូណាស? [ថ្ងៃទី៧ ខែកញ្ញា, w០៣ ១/៦ ទំ. ១៨, ១៩ វ. ៥, ៧]
តើតាមរបៀបណាស្តេចអេហាសបានបង្ហាញថាខ្លួនខ្វះទំនុកចិត្តទៅលើប្រសាសន៍របស់ព្រះតាមរយៈអេសាយ? ពេលយើងធ្វើការសម្រេចចិត្តសំខាន់ៗ តើយើងគួរសួរខ្លួនឯងនូវសំណួរអ្វីខ្លះ? (២ព. ១៦:៧) [ថ្ងៃទី១៤ ខែកញ្ញា, w១៣ ១៥/១១ ទំ. ១៧ វ. ៥]
តើរ៉ាបសាកេបានប្រើកលល្បិចអ្វី ដែលអ្នកប្រឆាំងរាស្ត្ររបស់ព្រះសព្វថ្ងៃនេះបានប្រើដែរ? តើបណ្ដាជនយូដាមានប្រតិកម្មយ៉ាងណា? (២ព. ១៨:៣១, ៣២) [ថ្ងៃទី១៤ ខែកញ្ញា, w១៣ ១៥/១១ ទំ. ១៩ វ. ១៤]
តើគំរូនៃចិត្តរាបទាបរបស់យ៉ូសៀសអាចជួយយើងយ៉ាងដូចម្ដេច? (២ព. ២២:១៩, ២០) [ថ្ងៃទី២១ ខែកញ្ញា, w០២ ១/១ ទំ. ២៦ វ. ១៥]
តើបុរាណវត្ថុវិទ្យាបានបញ្ជាក់ភ័ស្តុតាងយ៉ាងណាថាមានស្តេចពីររូបមែន ដូចដែលបានត្រូវរៀបរាប់នៅពង្សាវតារក្សត្រទី២ ២៥:២៧-៣០? [ថ្ងៃទី២៨ ខែកញ្ញា, w១២ ១/៧ ទំ. ៥ វ. ២-៣]
តើយ៉ាបេសបានអធិដ្ឋានសុំអ្វីពីព្រះយេហូវ៉ា ហើយតើនេះបង្រៀនយើងអ្វីស្តីអំពីសេចក្ដីអធិដ្ឋាន? (១រប. ៤:៩, ១០) [ថ្ងៃទី៥ ខែតុលា, br2 ទំ. ២៦ វ. ៦]
តើលទ្ធផលសង្គ្រាមដូចបានរៀបរាប់ក្នុងរបាក្សត្រទី១ ៥:១៨-២២ អាចពង្រឹងកម្លាំងចិត្តយើងយ៉ាងណា ឲ្យខំតយុទ្ធដោយចិត្តក្លាហាននឹងសាថាន? [ថ្ងៃទី១២ ខែតុលា, br2 ទំ. ២៦ វ. ៧]
ហេតុអ្វីដាវីឌអាចយល់និងគោរពតាមគោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់របស់ព្រះយេហូវ៉ាស្តីអំពីភាពពិសិដ្ឋនៃឈាម? តើគំរូដាវីឌជំរុញចិត្តយើងឲ្យធ្វើអ្វី? (១រប. ១១:១៧-១៩) [ថ្ងៃទី១៩ ខែតុលា, w១២ ១៥/១១ ទំ. ៦-៧ វ. ១២-១៤]
តើដាវីឌមិនបានធ្វើអ្វី ពេលគាត់ចង់យកហឹបនៃកិច្ចព្រមព្រៀងទៅក្រុងយេរូសាឡិម? តើយើងអាចទាញមេរៀនដ៏សំខាន់អ្វីពីកំណត់ហេតុនេះ? (១រប. ១៥:១៣) [ថ្ងៃទី២៦ ខែតុលា, w០៣ ១/៨ ទំ. ១០-១១ វ. ១១-១៣]