កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៦ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែតុលា
ចម្រៀងលេខ១៥ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
bh ជំ. ១ វ. ១១-១៧ និងការពន្យល់បន្ថែមនៅទំ. ២២៥-២២៧ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: របាក្សត្រទី១ ១២–១៥ (៨នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ចាក់ឫស»និង«មាំមួនឡើងក្នុងជំនឿ»។—កូឡ. ២:៦, ៧
១០ នាទី: សៀវភៅដែលត្រូវស្នើផ្ដល់ក្នុងខែវិច្ឆិកា។ ការពិគ្រោះ។ សូមថ្លែងដោយចិត្តរំភើបក្នុងការស្នើផ្ដល់ខិត្តប័ណ្ណផ្សេងៗនិងសៀវភៅព្រះគម្ពីរបង្រៀន។ រួចលើកឡើងចំណុចខ្លះៗដែលទាក់ទងនឹងខិត្តប័ណ្ណទាំងនោះ ពីកិច្ចបម្រើព្រះ ខែមេសា ឆ្នាំ២០១៤ អត្ថបទ«ខិត្តប័ណ្ណប្រភេទថ្មីដែលគួរឲ្យរំភើបចិត្ត!»។ ក្រោយមក រៀបចំឲ្យមានការសម្ដែងមួយដែលសមស្របនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ។
២០ នាទី: «តើបណ្ដាំរបស់ព្រះមានឫទ្ធានុភាពលើជីវិតប្រចាំថ្ងៃរបស់អ្នកឬទេ?» សុន្ទរកថា។ ក្រោយពីនិយាយពាក្យផ្ដើមយ៉ាងខ្លី សូមចាក់ឲ្យបងប្អូនស្ដាប់អំណានគម្ពីរបែបល្ខោននិយាយក្នុងរយៈពេល១០នាទីពីគេហទំព័រjw.org/km ចំណងជើងថា«ចូរស្មោះត្រង់ និងយកឈ្នះការភ័យខ្លាច»។ សូមបញ្ជាក់ថាការរំពឹងគិតបណ្ដាំរបស់ព្រះ អាចជួយយើងសម្គាល់គោលការណ៍ដែលយើងអាចយកមកអនុវត្ត។ សូមបញ្ចប់ដោយលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យទាញយកប្រយោជន៍ពីអំណានគម្ពីរបែបល្ខោននិយាយក្នុងគេហទំព័រjw.org/km។
ចម្រៀងលេខ៣៧ និងសេចក្ដីអធិដ្ឋាន