របៀបរស់នៅជាគ្រិស្តសាសនិក
ជីវិតដ៏មានន័យខ្លឹមសារបំផុត
ក្នុងអង្គការព្រះយេហូវ៉ា មានឱកាសជាច្រើនដែលប្អូនៗយុវវ័យអាចទទួលបាន។ សូមទស្សនាវីដេអូជីវិតដ៏មានន័យខ្លឹមសារបំផុត ដើម្បីដឹងអំពីរបៀបដែលប្អូនស្រីខេមរិនបានប្រើគ្រាយុវវ័យរបស់គាត់ឲ្យមានប្រយោជន៍ច្រើនបំផុត (ចូលគេហទំព័រjw.org/km រួចចុចវីដេអូ)។ ក្រោយមក សូមឆ្លើយសំណួរខាងក្រោមនេះ។
តើអ្វីតែងតែជាផ្នែកដ៏សំខាន់ក្នុងជីវិតរបស់ប្អូនស្រីខេមរិន?
តើនៅពេលណាគាត់បានសម្រេចចិត្តបង្កើនកិច្ចបម្រើផ្សាយ ហើយតើគាត់ធ្វើដូច្នោះតាមរបៀបណា?
តើគាត់បានរៀបចំគម្រោងយ៉ាងដូចម្ដេចដើម្បីបម្រើនៅប្រទេសផ្សេងទៀតដែលត្រូវការអ្នកផ្សាយច្រើនជាង?
តើប្អូនស្រីខេមរិនមានការពិបាកអ្វីខ្លះក្នុងអំឡុងពេលដែលគាត់បម្រើនៅប្រទេសផ្សេង?
ហេតុអ្វីប្រហែលជាមានប្រយោជន៍ បើយើងបម្រើព្រះយេហូវ៉ានៅប្រទេសឬនៅកន្លែងដែលយើងមិនធ្លាប់បម្រើពីមុន?
តើប្អូនស្រីខេមរិនបានទទួលពរអ្វីខ្លះ?
ហេតុអ្វីការបម្រើព្រះយេហូវ៉ានាំឲ្យយើងមានជីវិតដ៏មានន័យខ្លឹមសារបំផុត?
ក្នុងអង្គការព្រះយេហូវ៉ា តើមានឱកាសណាទៀតដែលប្អូនៗយុវវ័យអាចទទួលបាន?