បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/១៤ ទំ. ២
  • ការពន្យល់ជំនឿរបស់យើងអំពីឆ្នាំ១៩១៤

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការពន្យល់ជំនឿរបស់យើងអំពីឆ្នាំ១៩១៤
  • ២០១៤ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ភាគទី២
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ភាគទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • «មកតាមខ្ញុំជាដរាបចុះ!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
២០១៤ កិច្ចបម្រើព្រះ
km ១០/១៤ ទំ. ២

ការ​ពន្យល់​ជំនឿ​របស់​យើង​អំពី​ឆ្នាំ​១៩១៤

បទ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការពារ​»​ជំនឿ​របស់​យើង ហើយ​យើង​«​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូតបូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។ (​១ពេ. ៣:១៥​) តាម​ការ​ពិត យើង​ប្រហែល​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ពន្យល់​អំពី​សេចក្ដី​ពិត​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ ឧទាហរណ៍ អំពី​របៀប​ដែល​យើង​ដឹង​ថា​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤។ ក៏​ប៉ុន្តែ​យើង​មាន​ជំនួយ​ក្នុង​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​សន្ទនា​អំពី​ប្រធានបទ​មួយ​ក្នុង​គម្ពីរ តើ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា?​»។ អត្ថបទ​ត​ភាគ​នោះ​មាន​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​ផ្សព្វ​ផ្សាយ ដែល​ត្រូវ​ស្នើ​ផ្ដល់​ក្នុង​អំឡុង​ខែ​តុលា​ដល់​ធ្នូ។ ពេល​ដែល​យើង​អាន​អត្ថបទ​នោះ សូម​ពិចារណា​អំពី​របៀប​ដែល​ខេមរិន​បាន​តប​ឆ្លើយ​សំណួរ​ផ្សេង​ៗ។ ខេមរិន​ជា​ឈ្មោះ​អ្នក​ផ្សាយ​នៅ​ក្នុង​ការ​សន្ទនា​នោះ។

តើ​តាម​របៀប​ណា​គាត់​បាន . . .

• សរសើរ​ម្ចាស់​ផ្ទះ​ដើម្បី​បង្កើត​ឲ្យ​មាន​ចំណុច​ស្រប​គ្នា?—សកម្ម. ១៧:២២

• បង្ហាញ​ចិត្ត​រាប​ទាប​ពេល​ដែល​គាត់​ពន្យល់​អំពី​ជំនឿ​របស់​គាត់?—សកម្ម. ១៤:១៥

ហេតុ​អ្វី​ជា​ការ​ល្អ​ដែល . . .

• ម្ដង​ម្កាល គាត់​បាន​សង្ខេប​ឡើង​វិញ​នូវ​ចំណុច​ដែល​គាត់​បាន​ពន្យល់​ហើយ មុន​នឹង​និយាយ​ចំណុច​បន្ថែម​ទៀត?

• ម្ដង​ម្កាល គាត់​បាន​ផ្អាក ហើយ​សួរ​ម្ចាស់​ផ្ទះ​ឲ្យ​ដឹង​ថា​គាត់​យល់​ឬ​មិន​យល់​នូវ​អ្វី​ដែល​ពួក​គេ​បាន​ពិភាក្សា​ហើយ?

• គាត់​មិន​បាន​ប្រាប់​ព័ត៌មាន​ច្រើន​ពេក​ក្នុង​ការ​ពិគ្រោះ​គ្នា​ពេល​នោះ?—យ៉ូន. ១៦:១២

យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ដោយ​សារ​លោក​ដែល​ជា​«​គ្រូ​»​របស់​យើង បាន​បង្ហាត់​បង្រៀន​យើង​ឲ្យ​ចេះ​ពន្យល់​នូវ​សេចក្ដី​ពិត​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​ពិត​នោះ។—អេ. ៣០:២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក