បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb16 មីនា ទំ. ២
  • សូមស្វាគមន៍ភ្ញៀវដែលមកចូលរួម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមស្វាគមន៍ភ្ញៀវដែលមកចូលរួម
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • អត្ថបទស្រដៀងគ្នា
  • សូមទទួលស្វាគមន៍ពួកគាត់!
    ២០១៣ កិច្ចបម្រើព្រះ
  • យើងនឹងធ្វើជាសាក្សីបញ្ជាក់យ៉ាងខ្លាំងក្លា
    ២០១១ កិច្ចបម្រើព្រះ
  • តើយើងអាចជួយអ្នកដែលចូលរួមពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
    ២០០៨ កិច្ចបម្រើព្រះ
  • ចូរស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
mwb16 មីនា ទំ. ២

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

សូម​ស្វាគមន៍​ភ្ញៀវ​ដែល​មក​ចូល​រួម

នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា យើង​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​មក​ចូល​រួម​ពិធី​រំលឹក ប្រមាណ​១២​លាន​នាក់​ឬ​ច្រើន​ជាង។ នៅ​ថ្ងៃ​នោះ ពួក​គេ​នឹង​ស្ដាប់​អ្នក​ថ្លែង​បក​ស្រាយ​សុន្ទរកថា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ស្តី​អំពី​ថ្លៃ​លោះ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ជា​អំណោយ ព្រម​ទាំង​អំពី​ពរ​ដែល​មនុស្សជាតិ​នឹង​ទទួល​នា​ពេល​អនាគត។ (​អេ. ១១:៦​-​៩; ៣៥:៥, ៦; ៦៥:២១​-​២៣; យ៉ូន. ៣:១៦​) ប៉ុន្តែ មិន​គ្រាន់​តែ​អ្នក​ថ្លែង​ប៉ុណ្ណោះ​ដែល​ធ្វើ​ជា​សាក្សី​បញ្ជាក់​នោះ​ទេ យើង​ទាំង​អស់​គ្នា​ក៏​អាច​រួម​ចំណែក​ធ្វើ​ជា​សាក្សី​បញ្ជាក់​ក្នុង​ឱកាស​ពិសេស​នេះ​ផង​ដែរ។ យើង​អាច​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​ភ្ញៀវ​ដែល​មក​ចូល​រួម។ (​រ៉ូម ១៥:៧​) សូម​ពិចារណា​យោបល់​ខ្លះ។

សាក្សីព្រះយេហូវ៉ាម្នាក់កំពុងស្វាគមន៍ភ្ញៀវម្នាក់ដែលមកចូលរួមពិធីរំលឹក។ សាក្សីព្រះយេហូវ៉ាម្នាក់កំពុងឲ្យភ្ញៀវដែលចូលរួមមើលគម្ពីររបស់គាត់
  • ជា​ជាង​អង្គុយ​នៅ​កៅអី រង់​ចាំ​ដល់​ពេល​កម្ម​វិធី​ចាប់​ផ្ដើម សូម​ស្វាគមន៍​ភ្ញៀវ​និង​បង​ប្អូន​អសកម្ម ដោយ​ញញឹម​និង​សួរ​សុខ​ទុក្ខ​ពួក​គាត់​យ៉ាង​រាក់​ទាក់

  • អ្នក​ប្រហែល​ជា​ផ្ដោត​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​បុគ្គល​ដែល​អ្នក​បាន​អញ្ជើញ ប៉ុន្តែ​នៅ​ដំណាល​គ្នា​នោះ សូម​ចាប់​អារម្មណ៍​ផង​ដែរ​ទៅ​លើ​អ្នក​ផ្សេង​ទៀត​ដែល​មក​ចូល​រួម​ដោយ​សារបាន​ទទួល​លិខិត​អញ្ជើញ។ សូម​អញ្ជើញ​ពួក​គាត់​អង្គុយ​ជា​មួយ​អ្នក ហើយ​ឲ្យ​ពួក​គាត់​មើល​គម្ពីរ​និង​សៀវភៅ​ចម្រៀង​ជា​មួយ​នឹង​អ្នក​ដែរ

  • ក្រោយ​ចប់​សុន្ទរកថា បើ​ភ្ញៀវ​មាន​សំណួរ សូម​ឆ្លើយ​សំណួរ​របស់​គាត់។ បើ​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ ដោយ​សារ​ក្រុម​ជំនុំ​របស់​អ្នក​ត្រូវ​ចេញ​ដើម្បី​ទុក​ឲ្យ​ក្រុម​ជំនុំ​មួយ​ទៀត​ចូល សូម​ណាត់​ទៅ​ជួប​គាត់​ម្ដង​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ។ បើ​អ្នក​មិន​ទាន់​មាន​ព័ត៌មាន​ដើម្បី​ទាក់​ទង​គាត់​ទេ អ្នក​អាច​សួរ​គាត់​ថា​៖ ​«​ខ្ញុំ​ចង់​ដឹង​ថា​តើ​អ្នក​គិត​យ៉ាង​ណា​អំពី​កម្ម​វិធី​នេះ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ជួប​អ្នក​ម្ដង​ទៀត?​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក