ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ១១-១៨
តើអ្នកណាអាចធ្វើជាភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ា?
ដើម្បីក្លាយជាភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ា គាត់ត្រូវជាមិត្តរបស់ព្រះ ជាអ្នកដែលទុកចិត្តនិងស្ដាប់បង្គាប់លោក។ ទំនុកតម្កើង ទំនុកទី១៥រៀបរាប់អំពីលក្ខណៈផ្សេងៗដែលព្រះយេហូវ៉ាចង់បានពីមិត្តរបស់លោក។
ភ្ញៀវរបស់ព្រះយេហូវ៉ាត្រូវ . . .
មានចិត្តស្មោះគ្រប់លក្ខណៈ
និយាយសេចក្ដីពិត សូម្បីតែក្នុងចិត្តគាត់ក៏ដោយ
បង្ហាញការគោរពចំពោះអ្នកបម្រើឯទៀតរបស់ព្រះយេហូវ៉ា
ធ្វើតាមពាក្យសម្ដីរបស់គាត់ ទោះជាពិបាកក៏ដោយ
ជួយអ្នកដែលត្រូវការជំនួយ ដោយមិនចង់បានអ្វីតបស្នងវិញឡើយ
ភ្ញៀវរបស់ព្រះយេហូវ៉ាមិនត្រូវ . . .
និយាយដើមនិងបង្កាច់បង្ខូចអ្នកឯទៀត
ប្រព្រឹត្តអំពើអាក្រក់ទៅលើអ្នកឯទៀត
ទាញយកប្រយោជន៍ពីបងប្អូនគ្រិស្តសាសនិក
សេពគប់ជាមួយនឹងអ្នកដែលមិនបម្រើព្រះយេហូវ៉ា ឬអ្នកដែលមិនស្ដាប់បង្គាប់លោក
ស៊ីសំណូក