របៀបរស់នៅជាគ្រិស្តសាសនិក
បើកូនក្មេងចេញមក
ពេលយើងផ្សព្វផ្សាយនៅផ្ទះមួយ បើកូនក្មេងចេញមក យើងគួរសុំជួបឪពុកម្ដាយរបស់គាត់។ ការធ្វើដូច្នេះបង្ហាញថាយើងគោរពពួកគាត់ជាម្ចាស់ផ្ទះនិងជាឪពុកម្ដាយ។ (សុភ. ៦:២០) បើកូននោះអញ្ជើញយើងឲ្យចូលក្នុងផ្ទះ យើងមិនគួរចូលទេ។ ប្រសិនបើឪពុកម្ដាយគាត់មិនអាចមកជួបយើងទេ យើងគួរត្រឡប់ទៅជួបម្ដងទៀតនៅពេលក្រោយ។
បើកូននោះមានវ័យជំទង់ យើងនៅតែបង្ហាញការគួរសមដោយសុំជួបឪពុកម្ដាយគាត់។ បើពួកគាត់មិនអាចមកជួបយើងទេ យើងអាចសួរកូននោះថា តើឪពុកម្ដាយគាត់អនុញ្ញាតឲ្យគាត់អានទេ បើយើងស្នើផ្ដល់សៀវភៅមួយដល់គាត់។ បើឪពុកម្ដាយគាត់អនុញ្ញាត យើងអាចស្នើផ្ដល់សៀវភៅដល់គាត់ ហើយប្រហែលណែនាំឲ្យគាត់ស្គាល់គេហទំព័រjw.org។
ពេលយើងត្រឡប់ទៅជួបក្មេងដែលបង្ហាញចំណាប់អារម្មណ៍ យើងគួរសុំជួបឪពុកម្ដាយរបស់គាត់។ នេះផ្ដល់ឱកាសឲ្យយើងពន្យល់អំពីគោលបំណងដែលយើងមកជួបកូនរបស់ពួកគាត់ ហើយបង្ហាញពួកគាត់នូវការណែនាំល្អៗក្នុងគម្ពីរសម្រាប់ក្រុមគ្រួសារ។ (ទំនុក. ១១៩:៨៦, ១៣៨) ពេលយើងបង្ហាញការគោរពនិងឲ្យកិត្ដិយសដល់ពួកគាត់ជាឪពុកម្ដាយ នោះពួកគាត់នឹងកត់សម្គាល់ការប្រព្រឹត្តល្អរបស់យើង ហើយក៏ផ្ដល់ឱកាសឲ្យយើងផ្សព្វផ្សាយដំណឹងល្អដល់សមាជិកគ្រួសារឯទៀតដែរ។—១ពេ. ២:១២