អ្នកអាចសប្បាយរីករាយជាមួយនឹងពរជារៀងរហូតពីព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់
តើអ្នកប្រាថ្នាចង់បានពិភពលោកមួយដែលគ្មានសង្គ្រាម គ្មានអំពើហិង្សាឬទេ?
តើអ្នកចង់លែងមានជំងឺ លែងមានទុក្ខវេទនា លែងស្លាប់ទៀតឬទេ?
តើអ្នកចង់រស់នៅដោយគ្មានការភ័យខ្លាច និងបារម្ភទៀតទេ?
តើអ្នកប្រាថ្នាចង់រស់នៅកន្លែងមួយដែលគ្មានគ្រោះមហន្តរាយធម្មជាតិដែរឬទេ?
ព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ និងជាអ្នកដែលបានបង្កើតផែនដីដ៏ស្រស់ស្អាតនេះបានសន្យាថា លោកនឹងឲ្យយើងនូវជីវិតរស់ជារៀងរហូតដែលប្រកបដោយសុភមង្គល។ នេះមិនមែនជាការស្រមើស្រមៃនោះទេ។
ក្នុងអត្ថបទជាបន្តបន្ទាប់នេះ យើងសូមអញ្ជើញលោកអ្នកឲ្យពិចារណាអំពី:
របៀបដែលអ្នកបង្កើតរបស់យើងស្រឡាញ់យើង
តើអ្វីជាដំណឹងពីព្រះសម្រាប់យើង?
តើអ្នកនាំសាររបស់ព្រះបានរៀបរាប់អ្វីខ្លះអំពីអ្វីល្អៗដែលព្រះបានធ្វើ និងអ្វីដែលលោកនឹងធ្វើដើម្បីយើង?
តើព្រះនឹងជួយយើងឲ្យមានជីវិតរីករាយនៅឥឡូវនេះនិងនៅថ្ងៃអនាគតយ៉ាងដូចម្ដេច?
សូមពិចារណាអ្វីដែលព្រះបានឲ្យយើង នោះយើងនឹងដឹងថាលោកស្រឡាញ់ ហើយយកចិត្តទុកដាក់ចំពោះយើង។