បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ១៥៧
  • តើគម្ពីរចែងយ៉ាងណាអំពីគ្រោះមហន្តរាយធម្មជាតិ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរចែងយ៉ាងណាអំពីគ្រោះមហន្តរាយធម្មជាតិ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គ្រោះ​មហន្តរាយ​ធម្មជាតិ​មិន​មែន​ជា​ការ​ដាក់​ទោស​ពី​ព្រះ?
  • តើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​សញ្ញា​សម្គាល់​ថា​យើង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​ឬ?
  • តើ​ព្រះ​អាច​ជួយ​អ្នក​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​យ៉ាង​ដូច​ម្ដេច?
  • តើ​គោល​ការណ៍​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ទុក​ជា​មុន​សម្រាប់​គ្រោះ​មហន្តរាយ​ធម្មជាតិ​ឬ​ទេ?
  • មហន្ដរាយធម្មជាតិ ហេតុអ្វីមានច្រើនម្ល៉េះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើព្រះកំពុងដាក់ទណ្ឌកម្មយើងឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • នៅពេលដែលមានមហន្តរាយធម្មជាតិ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ក្យផ្សាយគំរូ
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ១៥៧
ក្រុមគ្រួសារមួយមើលទៅតំបន់ដែលបានត្រូវបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិ

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​គ្រោះ​មហន្តរាយ​ធម្មជាតិ?

ចម្លើយ​ពី​គម្ពីរ

ព្រះ​មិន​ធ្វើ​ឲ្យ​មាន​មហន្តរាយ​ធម្មជាតិ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ ផ្ទុយ​ទៅ​វិញ លោក​បារម្ភ​អំពី​ពួក​អ្នក​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ។ រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល​ទុក្ខ​លំបាក​ទាំង​អស់ រួម​ទាំង​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ដំណាល​គ្នា​នោះ ព្រះ​ក៏​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​ដែរ។—កូរិនថូស​ទី២ ១:៣

  • ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គ្រោះ​មហន្តរាយ​ធម្មជាតិ​មិន​មែន​ជា​ការ​ដាក់​ទោស​ពី​ព្រះ?

  • តើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​សញ្ញា​សម្គាល់​ថា​យើង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​ឬ?

  • តើ​ព្រះ​អាច​ជួយ​អ្នក​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​យ៉ាង​ដូច​ម្ដេច?

  • តើ​គោល​ការណ៍​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ឬ​ទេ?

  • ខ​គម្ពីរ​ផ្សេងៗដែល​ជួយ​សម្រាល​ទុក្ខ​អ្នក​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ

ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គ្រោះ​មហន្តរាយ​ធម្មជាតិ​មិន​មែន​ជា​ការ​ដាក់​ទោស​ពី​ព្រះ?

គ្រោះ​មហន្តរាយ​ធម្មជាតិ​ខុស​គ្នា​ពី​កម្លាំង​ធម្មជាតិ​ដែល​ព្រះ​ប្រើ ដូច​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។

  • មហន្តរាយ​ធម្មជាតិ​បណ្ដាល​ឲ្យ​ស្លាប់​និង​ពិការ​ឥត​រើស​មុខ។ ផ្ទុយ​ទៅ​វិញ ពេល​ព្រះ​ប្រើ​កម្លាំង​ធម្មជាតិ​ដើម្បី​វិនិច្ឆ័យ​ទោស លោក​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​តែ​មនុស្ស​ទុច្ចរិត​ប៉ុណ្ណោះ​ដែល​ត្រូវ​បំផ្លាញ។ ជា​ឧទាហរណ៍ ពេល​ដែល​ព្រះ​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា លោក​ធ្វើ​ឲ្យ​ប្រាកដ​ថា​ឡុត​ដែល​ជា​មនុស្ស​ល្អ​និង​កូន​ស្រី​ពីរ​នាក់​របស់​គាត់​រួច​ជីវិត។ (លោកុប្បត្តិ ១៩:២៩, ៣០) ព្រះ​ស្គាល់​ចិត្ដ​របស់​បុគ្គល​ម្នាក់ៗនៅ​គ្រា​នោះ ហើយ​លោក​បំផ្លាញ​តែ​អស់​អ្នក​ដែល​លោក​ជឿ​ថា​ជា​មនុស្ស​ទុច្ចរិត​ប៉ុណ្ណោះ។—លោកុប្បត្តិ ១៨:២៣​-​៣២; សាំយូអែល​ទី១ ១៦:៧

  • មហន្តរាយ​ធម្មជាតិ​ច្រើន​តែ​កើត​ឡើង​ដោយ​បង្ហាញ​សញ្ញា​សម្គាល់​បន្ដិច​បន្ដួច​ឬ​គ្មាន​ការ​ព្រមាន​ទុក​ជា​មុន​សោះ។ ផ្ទុយ​ទៅ​វិញ មុន​ព្រះ​ប្រើ​កម្លាំង​ធម្មជាតិ​បំផ្លាញ​មនុស្ស​ទុច្ចរិត លោក​បាន​ផ្ដល់​ការ​ព្រមាន​ដល់​ពួក​គេ​ទុក​ជា​មុន។ មនុស្ស​ដែល​ធ្វើ​តាម​ការ​ព្រមាន​នោះ មាន​ឱកាស​រួច​ជីវិត​ពី​គ្រោះ​ថ្នាក់​នោះ។—លោកុប្បត្តិ ៧:១​-​៥; ម៉ាថាយ ២៤:៣៨, ៣៩

  • មនុស្ស​ជា​ចំណែក​មួយ​ដែល​នាំ​ឲ្យ​មាន​មហន្តរាយ​ធម្មជាតិ។ តើ​តាម​របៀប​ណា? តាម​រយៈ​ការ​បង្ខូច​បរិស្ថាន​ធម្មជាតិ និង​ដោយ​សាង​សង់​នៅ​តំបន់​ដែល​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​រញ្ជួយ​ដី ទឹក​ជំនន់ និង​នៅ​កន្លែង​ដែល​មាន​អាកាសធាតុ​ប្រែ​ប្រួល​ខ្លាំង។ (ការ​បើក​បង្ហាញ ១១:១៨) ពេល​ដែល​មនុស្ស​ធ្វើ​ខុស ហើយ​មាន​លទ្ធផល​អាក្រក់ នោះ​មិន​មែន​ជា​កំហុស​របស់​ព្រះ​ទេ។។—សុភាសិត ១៩:៣

តើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​សញ្ញា​សម្គាល់​ថា​យើង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​ឬ?

មែន​ហើយ ទំនាយ​ក្នុង​គម្ពីរ​បាន​បញ្ជាក់​ថា​នឹង​មាន​គ្រោះ​មហន្តរាយ ក្នុង​អំឡុង«គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក»ឬ«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (ម៉ាថាយ ២៤:៣; ធីម៉ូថេ​ទី២ ៣:១) ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​សម័យ​យើង​ថា៖«នឹង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​ទៀត​ផង»។ (ម៉ាថាយ ២៤:៧) មិន​យូរ​ទៀត ព្រះ​នឹង​បំបាត់​ចោល​ដើម​ហេតុ​ទាំង​អស់ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ ទុក្ខ​វេទនា រួម​ទាំង​ម​ហ​ន្ដ​រាយ​ធម្មជាតិ​ផង​ដែរ។—ការ​បើក​បង្ហាញ ២១:៣, ៤

តើ​ព្រះ​អាច​ជួយ​អ្នក​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​យ៉ាង​ដូច​ម្ដេច?

  • ព្រះ​សម្រាល​ទុក្ខ​អ្នក​ដែល​រង​គ្រោះ តាម​រយៈ​គម្ពីរ​ជា​បណ្ដាំ​របស់​លោក។ គម្ពីរ​ធានា​ចំពោះ​យើង​ថា​ព្រះ​យក​ចិត្ដ​ទុក​ដាក់​នឹង​យើង ហើយ​ពេល​យើង​រង​ទុក្ខ លោក​ក៏​រង​ទុក្ខ​ដែរ។ (អេសាយ ៦៣:៩; ពេត្រុស​ទី១ ៥:៦, ៧) គម្ពីរ​ក៏​ប្រាប់​ពី​សេចក្ដី​សន្យា​ដែល​ថា​នឹង​មាន​គ្រា​មួយ​ដែល​នឹង​លែង​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទៀត។ សូម​មើល«ខ​គម្ពីរ​ផ្សេងៗដែល​ជួយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​រង​គ្រោះ​ដោយ​ម​ហ​ន្ដ​រាយ​ធម្មជាតិ»។

  • ព្រះ​ជួយ​អ្នក​ដែល​រង​គ្រោះ​តាម​រយៈ​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក។ ព្រះ​ប្រើ​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក​នៅ​ផែន​ដី ឲ្យ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​ថា​លោក​យេស៊ូ​នឹង​សម្រាល​ទុក្ខ«មនុស្ស​ដែល​មាន​ចិត្ដ​សង្រេង»និង«អស់​អ្នក​ដែល​សោយ​សោក»។ (អេសាយ ៦១:១, ២) អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ព្យាយាម​ធ្វើ​ដូច​នោះ។—យ៉ូហាន ១៣:១៥

    ព្រះ​ក៏​ប្រើ​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក ដើម្បី​ផ្ដល់​ជំនួយ​ដល់​អ្នក​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​ដែរ។—សកម្មភាព ១១:២៨​-​៣០; កាឡាទី ៦:១០

សាក្សីព្រះយេហូវ៉ាកំពុងជួយជួសជុលផ្ទះជនរងគ្រោះដោយខ្យល់ព្យុះនៅប្រទេសព័រតូរីកូ

សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ជួយ​ជួស​ជុល​ផ្ទះ​អ្នក​ដែល​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​នៅ​ប្រទេស​ព័រតូរីកូ

តើ​គោល​ការណ៍​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ទុក​ជា​មុន​សម្រាប់​គ្រោះ​មហន្តរាយ​ធម្មជាតិ​ឬ​ទេ?

ពិត​ជា​អាច​ជួយ​បាន ទោះ​ជា​គម្ពីរ​មិន​បាន​រៀប​រាប់​ប្រាប់​យើង​ឲ្យ​រៀប​ចំ​សម្រាប់​មហន្តរាយ​ធម្មជាតិ​ក៏​ដោយ តែ​គោល​ការណ៍​គម្ពីរ​អាច​ជួយ​យើង​បាន។ ជា​ឧទាហរណ៍:

  • ចូរ​រៀប​ចំ​ទុក​ជា​មុន​សម្រាប់​ពេល​ដែល​មាន​មហន្តរាយ​ធម្មជាតិ។ គម្ពីរ​ចែង​ថា«មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ»។ (សុភាសិត ២២:៣) គឺ​ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា បើ​យើង​ត្រៀម​ខ្លួន​ជា​មុន ពេល​គ្រោះ​ថ្នាក់​មក​ដល់។ ការ​ត្រៀម​ខ្លួន​នេះ រួម​បញ្ចូល​ការ​រៀប​ចំ​ឧបករណ៍​សង្គ្រោះ​បន្ទាន់​ជា​ស្រេច​ក្នុង​ករណី​អាសន្ន ហើយ​សូម​ហាត់​សម​ជា​មួយ​ក្រុម​គ្រួសារ និង​ប្រាប់​ទុក​ជា​មុន​ថា​កន្លែង​ណា​ដែល​ត្រូវ​ជួប​គ្នា បើ​មាន​មហន្តរាយ​កើត​ឡើង។

  • ជីវិត​មាន​តម្លៃ​ជាង​ទ្រព្យ​សម្បត្ដិ។ គម្ពីរ​ទទួល​ស្គាល់​ថា«យើង​មិន​បាន​យក​អ្វី​ចូល​មក​ក្នុង​ពិភព​លោក​ទេ ហើយ​ក៏​មិន​អាច​យក​អ្វី​ចេញ​ទៅ​ជា​មួយ​បាន​ដែរ»។ (ធីម៉ូថេ​ទី១ ៦:៧, ៨) យើង​សុខ​ចិត្ដ​បោះ​បង់​ចោល​ផ្ទះ​និង​ទ្រព្យ​សម្បត្ដិ​របស់​យើង​ដើម្បី​រួច​រស់​ពី​គ្រោះ​ថ្នាក់។ យើង​ត្រូវ​ចាំ​ថា​ជីវិត​របស់​យើង​គឺ​មាន​តម្លៃ​ជាង​របស់​ទ្រព្យ​ទាំង​អស់។—ម៉ាថាយ ៦:២៥

ខ​គម្ពីរ​ផ្សេងៗដែល​ជួយ​សម្រាល​ទុក្ខ​អ្នក​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ

លោកុប្បត្តិ ១៨:២៥ ចែង​ថា៖«មិន​គួរ​គប្បី​ឲ្យ​ទ្រង់​ប្រព្រឹត្ដ​ដូច្នោះ នឹង​សំឡាប់​មនុស្ស សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​នោះ​ទេ . . . ឯ​ព្រះ​ដ៏​ជា​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌​ទេ​ឬ​អី?»។

មាន​ន័យ​ថា: ព្រះ​តែង​តែ​ប្រព្រឹត្ដ​ដោយ​ត្រឹម​ត្រូវ​ជា​និច្ច។ ពេល​ដែល​មនុស្ស​ល្អ​ស្លាប់​ដោយ​មហន្តរាយ​ធម្មជាតិ មិន​មែន​ជា​កំហុស​របស់​ព្រះ​ទេ។

ទំនុក​តម្កើង ៤៦:១, ២ ចែង​ថា៖«ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន។ ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ ទោះ​បើ​ផែន​ដី​ប្រែ​ប្រួល​ទៅ»។

មាន​ន័យ​ថា: យើង​អាច​ពឹង​ផ្អែក​ទៅ​លើ​ព្រះ ដើម្បី​ជួយ​យើង​ឲ្យ​មាន​កម្លាំង​ឡើង​វិញ។

អេសាយ ៦៣:៩ ចែង​ថា៖«ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ»។

មាន​ន័យ​ថា: ព្រះ​យល់​អារម្មណ៍​របស់​យើង លោក​គិត​អំពី​យើង ពេល​យើង​រង​ទុក្ខ។

យ៉ូហាន ៥:២៨, ២៩ ចែង​ថា៖«មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក[យេស៊ូ] ហើយ​ចេញ​មក»។

មាន​ន័យ​ថា: យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ម្ដង​ទៀត ព្រោះ​ព្រះ​នឹង​ផ្ដល់​អំណាច​ឲ្យ​លោក​យេស៊ូ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

ពេត្រុស​ទី១ ៥:៦, ៧ ចែង​ថា៖«ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន​ក្រោម​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ . . . កាល​ដែល​អ្នក​រាល់​គ្នា​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា»។

មាន​ន័យ​ថា: ព្រះ​ព្រួយ​បារម្ភ​ចំពោះ​យើង ហើយ​លោក​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក​អំពី​កង្វល់​របស់​យើង។

ការ​បើក​បង្ហាញ ២១:៤ ចែង​ថា៖«លោក[ព្រះ]នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វីៗដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ»។

មាន​ន័យ​ថា: ព្រះ​នឹង​បំបាត់​ចោល​អ្វី​ទាំង​អស់​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក នេះ​ក៏​រួម​បញ្ចូល​មហន្តរាយ​ធម្មជាតិ​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក