បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១១ ទំ. ៨
  • ក្យផ្សាយគំរូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្យផ្សាយគំរូ
  • ២០១១ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ក្យផ្សាយគំរូ
    ២០១៣ កិច្ចបម្រើព្រះ
  • តើគម្ពីរចែងយ៉ាងណាអំពីគ្រោះមហន្តរាយធម្មជាតិ?
    សំណួរនិងចម្លើយពីគម្ពីរ
  • ក្យផ្សាយគំរូ
    ២០១២ កិច្ចបម្រើព្រះ
  • មហន្ដរាយធម្មជាតិ ហេតុអ្វីមានច្រើនម្ល៉េះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
២០១១ កិច្ចបម្រើព្រះ
km ១១/១១ ទំ. ៨

ពាក្យ​ផ្សាយ​គំរូ

ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ ​នៅ​ថ្ងៃ​សៅរ៍​ដំបូង​ក្នុង​ខែ​ធ្នូ

​«​មនុស្ស​កាន់​សាសនា​ផ្សេង​ៗ ហើយ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ផ្សេង​ៗ​ដែរ។ តើ​លោក​អ្នក​គិត​ថា ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រឿង​នេះ? [​ទុក​ឲ្យ​គេ​ឆ្លើយ​] សូម​កត់​សម្គាល់​ថា លោក​យេស៊ូ​បាន​បង្រៀន​យ៉ាង​ណា​អំពី​រឿង​នេះ​»។ ជូន​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​ធ្នូ ទៅ​ម្ចាស់​ផ្ទះ រួច​ពិចារណា​ជា​មួយ​គ្នា​នូវ​អត្ថបទ​ក្រោម​ចំណង​ជើង​តូច​ទី​១​នៅ​ទំព័រ​១៦ និង​យ៉ាង​ហោច​ណាស់​ពិចារណា​ខ​គម្ពីរ​មួយ​ដែល​បាន​ត្រូវ​ដក​ស្រង់។ សូម​ស្នើ​ផ្ដល់​ទស្សនាវដ្ដី រួច​ណាត់​ពេល​ត្រឡប់​មក​វិញ​ដើម្បី​ពិភាក្សា​សំណួរ​បន្ទាប់។

ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា

​«​សព្វ​ថ្ងៃ​នេះ កាល​ណា​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ​បញ្ហា​និង​រឿង​ខ្លោច​ផ្សា​ផ្សេង​ៗ ពួក​គេ​មាន​អារម្មណ៍​ថា​ព្រះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទេ។ តើ​លោក​អ្នក​គិត​យ៉ាង​ណា? [​ទុក​ឲ្យ​គេ​ឆ្លើយ​] សុំ​កត់​សម្គាល់​អ្វី​ដែល​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ចែង​អំពី​អារម្មណ៍​របស់​លោក​ចំពោះ​យើង។ [​សូម​អាន ពេត្រុសទី១ ៥:៧​] ទស្សនាវដ្ដី​នេះ​ពន្យល់​សេចក្ដី​ពិត​អំពី​អារម្មណ៍​របស់​ព្រះ​ចំពោះ​យើង​និង​សេចក្ដី​ពិត​ឯ​ទៀត​អំពី​លោក​»។

ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​ធ្នូ

​«​សព្វ​ថ្ងៃ​នេះ ខ្នាត​តម្រា​សីលធម៌​ស្តី​អំពី​ការ​រួម​ដំណេក​គឺ​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ស្តី​អំពី​រឿង​នេះ តើ​លោក​អ្នក​គិត​ថា យើង​អាច​រក​ឃើញ​ខ្នាត​តម្រា​ត្រឹម​ត្រូវ​នៅ​ឯ​ណា? [​ទុក​ឲ្យ​គេ​ឆ្លើយ​] សូម​កត់​សម្គាល់​អ្វី​ដែល​ឃ្លា​នេះ​ចែង​អំពី​ប្រភព​នៃ​ខ្នាត​តម្រា​ស្តី​អំពី​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស។ [​សូម​អាន ធីម៉ូថេទី២ ៣:​១៦​] ទស្សនាវដ្ដី​នេះ​ប្រាប់​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​១០​យ៉ាង​ស្តី​អំពី​ការ​រួម​ដំណេក​ដែល​មនុស្ស​តែង​តែ​ឆ្ងល់។ ទស្សនាវដ្ដី​នេះ​ក៏​ពន្យល់​ដែរ​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ខ្នាត​តម្រា​គម្ពីរ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក