ពាក្យផ្សាយគំរូ
ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ នៅថ្ងៃសៅរ៍ដំបូងក្នុងខែធ្នូ
«មនុស្សទូទាំងផែនដីធ្លាប់ឮអំពីលោកយេស៊ូគ្រិស្ត។ អ្នកខ្លះនិយាយថា លោកគ្រាន់តែជាបុរសដ៏អស្ចារ្យម្នាក់។ អ្នកខ្លះទៀត គោរពប្រណិប័តន៍លោកជាព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត។ តើលោកអ្នកគិតថា ការជឿទៅលើលោកយេស៊ូគ្រិស្តជាអ្វីដែលសំខាន់ឬទេ?»។ ទុកឲ្យគេឆ្លើយ។ បន្ទាប់មកអាន យ៉ូហាន ១៧:៣ និងបើកទៅទំព័រ៤១-៤២ វគ្គ៣ នៃសៀវភៅព្រះគម្ពីរបង្រៀន។ សូមបង្ហាញសំណួរទាំងប៉ុន្មានដែលនៅក្រោមចំណងជើងមេរៀន។
ទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ
«មានព្រះវិហារនិងនិកាយជាច្រើនដែលមានជំនឿនិងការប្រព្រឹត្តផ្សេងៗគ្នា។ តើលោកអ្នកគិតថា អស់អ្នកដែលថាខ្លួនជាគ្រិស្តសាសនិក ពិតជាអ្នកកាន់តាមគ្រិស្តឬទេ? [ទុកឲ្យគេឆ្លើយ] យោងតាមប្រសាសន៍របស់លោកយេស៊ូ នេះជាសញ្ញាសម្គាល់មួយនៃគ្រិស្តសាសនិកពិត។ [សូមអាន យ៉ូហាន ១៣:៣៤, ៣៥] ទស្សនាវដ្ដីនេះមានចំណុចប្រាំយ៉ាងដែលជាប្រសាសន៍របស់លោកយេស៊ូ នឹងជួយយើងឲ្យសម្គាល់អ្នកកាន់តាមពិតរបស់លោក»។