នៅពេលដែលមានមហន្តរាយធម្មជាតិ
ក្រុងអាក្រា ប្រទេសហ្គាណា ៤ កក្កដា ១៩៩៥៖ ភ្លៀងធ្លាក់ច្រើនបានធ្វើឲ្យមានទឹកជន់ដែលមិនធ្លាប់មានជិត៦០ឆ្នាំមក។ មនុស្សប្រមាណ ២០០.០០០នាក់បានបាត់បង់កម្មសិទ្ធិផ្ទាល់ខ្លួនអស់ ហើយប្រមាណ៥០០.០០០នាក់ទៀតមិនអាចទៅផ្ទះបាន ហើយមនុស្ស២២នាក់បានបាត់បង់ជីវិត។
សែន អែនជីឡូ តិចហ្សាស់ ស.អ.រ ២៨ ឧសភា ១៩៩៥៖ ខ្យល់គួចនិងការធ្លាក់ព្រិលបានបំផ្លិចបំផ្លាញទីក្រុងនេះដែលមានមនុស្ស៩០.០០០នាក់ ហើយធ្វើឲ្យមានការហិនហោចអស់១២០លានដុល្លារអាមេរិក
ទីក្រុងកូបេ ប្រទេសជប៉ុន ១៧ មករា ១៩៩៥៖ ការរញ្ជួយផែនដីតែ២០វិនាទី បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ មនុស្សរាប់ម៉ឺននាក់ត្រូវរបួស ហើយមនុស្សរាប់ពាន់នាក់ទៀតគ្មានផ្ទះសម្បែងរស់នៅ។
យើងរស់នៅក្នុងសម័យដែលគេហៅថាសម័យមហន្តរាយ។ របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញឲ្យឃើញថាក្នុងកំឡុង៣០ឆ្នាំ ពី១៩៦៣-៩២ ចំនួនមនុស្សស្លាប់ របួស ឬផ្លាស់កន្លែងរស់នៅដោយសារមហន្តរាយ បានកើនជាមធ្យម៦ភាគរយរៀងរាល់ឆ្នាំ។ ស្ថានការណ៍ដ៏អស់សង្ឃឹមនេះបានបណ្ដាលឲ្យ អ.ស.ប ចាត់ទុកទសវត្សនៃឆ្នាំ១៩៩០ ជា «ទសវត្សអន្តរជាតិចំពោះការបន្ថយមហន្តរាយធម្មជាតិ»។
ប្រាកដហើយ កម្លាំងធម្មជាតិ—ដូចជាខ្យល់ព្យុះ ការផ្ទុះភ្នំភ្លើង ឬការរញ្ជួយផែនដី—មិនមែននាំឲ្យមានមហន្តរាយរាល់តែដងនោះទេ។ បាតុភូតរាប់រយនេះកើតឡើងរៀងរាល់ឆ្នាំ ដែលឥតមានគ្រោះថ្នាក់ដល់មនុស្ស។ ប៉ុន្តែ នៅពេលមានគ្រោះថ្នាក់ដល់ជីវិតនិងទ្រព្យជាច្រើន នេះអាចហៅដោយត្រឹមត្រូវជាមហន្តរាយ។
ការមានមហន្តរាយកាន់តែច្រើនឡើង គឺមិនអាចជៀសបានឡើយ។ សៀវភៅ មហន្តរាយអន្តរជាតិ—អំពើនៃព្រះ ឬអំពើនៃមនុស្ស? កត់សម្គាល់ថា៖ «មនុស្សផ្លាស់ប្ដូរបរិយាការដែលធ្វើឲ្យកម្លាំងធម្មជាតិបង្កើតលទ្ធផលអាក្រក់ ហើយអាចធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់»។ សៀវភៅនេះផ្ដល់នូវឧទាហរណ៍ដែលអាងលើការប្រមាណថា៖ «ការរញ្ជួយផែនដីដែលមានកម្លាំងល្មមក្នុងតំបន់មនុស្សក្រខ្សត់ ដែលមានផ្ទះធ្វើពីឥដ្ឋភក់នៅលើដីចោតជ្រៅអាចទៅជាមហន្តរាយបាន ចំពោះជីវិតមនុស្សនិងសេចក្ដីទុក្ខវេទនា។ ប៉ុន្តែ តើមហន្តរាយនេះជាលទ្ធផលនៃការរញ្ជួយផែនដី ឬដោយសារការរស់នៅក្នុងផ្ទះដែលសង់នៅតាមដីចោត»?
ចំពោះសិស្សព្រះគម្ពីរ គឺមានមូលហេតុមួយ ដែលពួកគេមិនភ្ញាក់ផ្អើលឡើយចំពោះការមានមហន្តរាយធម្មជាតិជាច្រើន។ ជិត២.០០០ឆ្នាំកន្លងទៅនេះ ព្រះយេស៊ូគ្រីស្ទបានទាយប្រាប់ថា ‹គ្រាចុងបញ្ចប់នៃរបបលោកីយ៍› នឹងត្រូវមានអំណត់ ជម្ងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ។ (ម៉ាថាយ ២៤:៣, ៦-៨) ព្រះគម្ពីរក៏បានទាយប្រាប់ថាក្នុងកំឡុង «ថ្ងៃជាន់ក្រោយបង្អស់» មនុស្សលោកនឹងស្រឡាញ់តែខ្លួនគេ មានអ្នកស្រឡាញ់ប្រាក់ ឥតមានសេចក្ដីស្រឡាញ់ ហើយឥតមានស្រឡាញ់សេចក្ដីល្អ។a (ធីម៉ូថេទី២ ៣:១-៥) លក្ខណៈនេះតែងតែធ្វើឲ្យមនុស្សធ្វើការប្រឆាំងនឹងបរិយាការ ដែលអាចធ្វើឲ្យមនុស្សលោកងាយប្រទះមហន្តរាយ។ មហន្តរាយដែលមនុស្សបង្កើតដើមកំណើតពីសង្គមដែលគ្មានសេចក្ដីស្រឡាញ់ក៏មានដែរ ដែលមនុស្សជាច្រើនត្រូវតែរស់នៅ។
កាលដែលលោកយើងនេះមានប្រជាជនច្រើន កាលដែលអាកប្បកិរិយារបស់មនុស្សកាន់តែឃោរឃៅឡើង ហើយកាលមនុស្សប្រើខ្ជះខ្ជាយធនធានផែនដី មនុស្សលោកនឹងបន្តមានមហន្តរាយ។ ការផ្ដល់ជំនួយធ្វើឲ្យមានការពិបាកណាស់ ដូចអត្ថបទជាបន្ទាប់នឹងបង្ហាញ។
[កំណត់សម្គាល់]
a ចំពោះពត៌មានថែមទៀតលើសញ្ញានៃថ្ងៃជាន់ក្រោយបង្អស់ សូមមើលសៀវភៅ Knowledge That Leads to Everlasting Life ទំព័រ ៩៨-១០៧ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Top: Information Services Department, Ghana; right: San Angelo Standard-Times
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២]
COVER: Maxie Roberts/Courtesy of THE STATE