ប្អូនស្រីម្នាក់កំពុងឡើងបកស្រាយអំពីប្រធានបទមួយដល់សិស្សរួមថ្នាក់
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: អ្នកខ្លះគិតថាគម្ពីរហួសសម័យហើយ តែអ្នកខ្លះទៀតគិតថាគម្ពីរនៅតែមានប្រយោជន៍។ ចុះអ្នកគិតយ៉ាងណា?
បទគម្ពីរ: ២ធី. ៣:១៦, ១៧
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះលើកឡើងឧទាហរណ៍ខ្លះៗអំពីប្រាជ្ញាក្នុងគម្ពីរ ព្រមទាំងមានយោបល់អំពីរបៀបទទួលប្រយោជន៍ច្រើនបំផុតពីការអានគម្ពីរ។
ចូរបង្រៀនសេចក្ដីពិត
សំណួរ: តើអ្វីធ្វើឲ្យក្រុមគ្រួសារមានសុភមង្គល?
បទគម្ពីរ: អេភ. ៥:៣៣
សេចក្ដីពិត: ចំណងអាពាហ៍ពិពាហ៍រឹងមាំពេលដែលប្ដីប្រពន្ធស្រឡាញ់និងគោរពគ្នា។
តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ? (lc)
សំណួរ: ពេលមានចម្ងល់ចំពោះសំណួរសំខាន់ៗដូចជាអំពីដើមកំណើតនៃជីវិត។ តើអ្នកគិតថាជំនឿរបស់យើងផ្អែកលើអ្វី?
បទគម្ពីរ: ហេ. ១១:១
ស្នើផ្ដល់: ដូចខនេះបានបញ្ជាក់ គឺជាការឈ្លាសវៃដែលជំនឿរបស់យើងមានមូលដ្ឋានលើ«ភ័ស្តុតាងដែលនាំឲ្យជឿជាក់»។ សៀវភៅស្តើងនេះមានព័ត៌មានអំពីដើមកំណើតនៃជីវិត និងអំពីភ័ស្តុតាងផ្សេងៗដែលគួរឲ្យទុកចិត្ត។
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។