របៀបរស់នៅជាគ្រិស្តសាសនិក
ចូរជួយកូនឲ្យពង្រឹងជំនឿលើព្រះដែលជាអ្នកបង្កើត
អ្វីៗដែលព្រះយេហូវ៉ាបានបង្កើតបង្ហាញអំពីសិរីរុងរឿងរបស់លោក។ (ទំនុក. ១៩:១-៤; ១៣៩:១៤) ទោះជាយ៉ាងនេះក៏ដោយ ពិភពលោករបស់មេកំណាចលើកស្ទួយទ្រឹស្តីផ្សេងៗដែលបង្អាប់កិត្ដិយសព្រះ ស្តីអំពីដើមកំណើតនៃជីវិត។ (រ៉ូម ១:១៨-២៥) តើតាមរបៀបណាអ្នកអាចទប់ស្កាត់កុំឲ្យទ្រឹស្តីទាំងនេះចាក់ឫសចូលទៅក្នុងចិត្តគំនិតកូនរបស់អ្នក? តាំងពីពួកគេនៅតូច សូមជួយពួកគេឲ្យមានជំនឿមុតមាំថាពិតជាមានព្រះយេហូវ៉ាមែន ហើយលោកយកចិត្តទុកដាក់នឹងពួកគេម្នាក់ៗ។ (២កូ. ១០:៤, ៥; អេភ. ៦:១៦) សូមស្វែងយល់អំពីគំនិតកប់ជ្រៅរបស់កូនស្តីអំពីអ្វីដែលពួកគេបានរៀននៅសាលា ហើយប្រើឧបករណ៍ជំនួយផ្សេងៗដើម្បីជំរុញចិត្តពួកគេ។—សុភ. ២០:៥; យ៉ា. ១:១៩
សូមទស្សនាវីដេអូតើមនុស្សស្រករប្អូននិយាយយ៉ាងណាអំពីជំនឿលើព្រះ? រួចមកសូមពិចារណាសំណួរដូចតទៅនេះ៖
តើមនុស្សជាច្រើនគិតយ៉ាងណាអំពីការជឿលើព្រះ?
នៅសាលាប្អូន តើគេបង្រៀនយ៉ាងណា?
តើអ្វីធ្វើឲ្យប្អូនជឿជាក់ថាពិតជាមានព្រះយេហូវ៉ាមែន?
តើតាមរបៀបណាប្អូនអាចជួយបុគ្គលម្នាក់ឲ្យពិចារណាហេតុផលដែលបញ្ជាក់ថាព្រះបានបង្កើតអ្វីៗទាំងអស់?