ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសាយ ៦៣-៦៦
មេឃថ្មីនិងផែនដីថ្មីនឹងនាំឲ្យមានអំណរក្រៃលែង
សេចក្ដីសន្យារបស់ព្រះស្តីអំពីការធ្វើអ្វីៗទាំងអស់ជាថ្មី ដែលបានត្រូវកត់ទុកក្នុងអេសាយ ជំពូកទី៦៥ គឺពិតប្រាកដដល់ម្ល៉េះបានជាព្រះយេហូវ៉ាមានប្រសាសន៍អំពីសេចក្ដីសន្យានោះ ហាក់ដូចជាបានសម្រេចរួចហើយ
ព្រះយេហូវ៉ាបង្កើតមេឃថ្មីនិងផែនដីថ្មី ហើយរបស់ពីមុនៗនឹងគ្មានអ្នកណានឹកចាំទៀតឡើយ
តើមេឃថ្មីគឺជាអ្វី?
គឺជារដ្ឋាភិបាលថ្មីមួយដែលនឹងនាំមកនូវស្ថានភាពដែលពោរពេញទៅដោយសេចក្ដីសុចរិតមកលើផែនដី
រដ្ឋាភិបាលនេះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ ពេលដែលគ្រិស្តបានត្រូវតែងតាំងជាស្តេចក្នុងរាជាណាចក្រព្រះ
តើផែនដីថ្មីគឺជាអ្វី?
គឺជាសង្គមមនុស្សដែលមកពីគ្រប់ជាតិសាសន៍ គ្រប់ភាសា និងគ្រប់ពណ៌សម្បុរ ហើយពួកគេពេញចិត្តចុះចូលក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលថ្មីនៅស្ថានសួគ៌
តើតាមរបៀបណារបស់ពីមុនៗនឹងគ្មានអ្នកណានឹកចាំទៀត?
ការចងចាំដ៏ឈឺចាប់ទាំងប៉ុន្មាន ដូចជាការឈឺចាប់ខាងផ្លូវកាយខាងផ្លូវចិត្តនឹងលែងមានទៀត
មនុស្សជាតិដែលស្មោះត្រង់នឹងមានជីវិតសប្បាយយ៉ាងពេញលេញ ហើយនឹងមានការនឹកចាំល្អៗជារៀងរាល់ថ្ងៃ