នៅប្រទេសអាល់បានី សាក្សីព្រះយេហូវ៉ាកំពុងអញ្ជើញមនុស្សឯទៀតឲ្យចូលរួមពិធីអាហារល្ងាចរបស់លោកម្ចាស់
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: តើលោកអ្នកគិតថាអំណោយដ៏អស្ចារ្យបំផុតដែលព្រះបានផ្ដល់ឲ្យយើងគឺជាអ្វី?
បទគម្ពីរ: យ៉ូន. ៣:១៦
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះនឹងបញ្ជាក់អំពីមូលហេតុដែលលោកយេស៊ូបានត្រូវចាត់ឲ្យមកផែនដីដើម្បីស្លាប់ជាប្រយោជន៍ដល់យើង និងអំពីរបៀបដែលយើងអាចបង្ហាញចិត្តកតញ្ញូចំពោះថ្លៃលោះដែលជាអំណោយពីព្រះ។
តើព្រះមានរដ្ឋាភិបាលឬទេ? (T-36)
សំណួរ: [បង្ហាញក្របមុខនៃខិត្តប័ណ្ណ] តើលោកអ្នកនឹងឆ្លើយថា មាន មិនមានទេ ឬក៏ប្រហែល?
បទគម្ពីរ: ដាន. ២:៤៤; អេ. ៩:៦
ស្នើផ្ដល់: ខិត្តប័ណ្ណនេះនឹងពន្យល់អំពីប្រយោជន៍ដែលលោកអ្នកអាចទទួលពីរាជាណាចក្ររបស់ព្រះ។
លិខិតអញ្ជើញសម្រាប់ពិធីរំលឹក
ស្នើផ្ដល់: យើងកំពុងតែចែកចាយលិខិតអញ្ជើញដល់មនុស្សទាំងអស់ឲ្យមកចូលរួមព្រឹត្ដិការណ៍ដ៏សំខាន់មួយ។ [ស្នើផ្ដល់លិខិតអញ្ជើញ] នៅថ្ងៃទី១១ ខែមេសា មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកនឹងត្រូវអញ្ជើញដោយឥតគិតថ្លៃឲ្យជួបជុំគ្នាដើម្បីរំលឹកអំពីមរណភាពរបស់លោកយេស៊ូ ព្រមទាំងស្ដាប់សុន្ទរកថាដែលមានមូលដ្ឋានលើគម្ពីរស្តីអំពីប្រយោជន៍ផ្សេងៗដែលយើងអាចទទួលពីមរណភាពរបស់លោក។ លិខិតអញ្ជើញនេះប្រាប់អំពីទីកន្លែងនិងម៉ោងដែលកិច្ចប្រជុំនោះនឹងត្រូវធ្វើឡើងនៅតំបន់ដែលលោកអ្នករស់នៅ។ យើងសង្ឃឹមថាលោកអ្នកនឹងអាចចូលរួមជាមួយយើង។
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។