បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb17 មីនា ទំ. ៧
  • ជនជាតិអ៊ីស្រាអែលភ្លេចព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជនជាតិអ៊ីស្រាអែលភ្លេចព្រះយេហូវ៉ា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាចាត់យេរេមាឲ្យទៅប្រកាសផ្សាយ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • គោលសំខាន់ៗពីសៀវភៅយេរេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • យេរេមាមិនបានឈប់និយាយអំពីព្រះយេហូវ៉ា
    ចូរបង្រៀនកូនរបស់អ្នក
  • ចូរមានចិត្ដក្លាហានដូចយេរេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
mwb17 មីនា ទំ. ៧

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | យេរេមា ១២​-​១៦

ជន​ជាតិ​អ៊ីស្រាអែល​ភ្លេច​ព្រះ​យេហូវ៉ា

យេរេមា​បាន​ទទួល​ភារកិច្ច​ដ៏​ពិបាក​មួយ។ ភារកិច្ច​នោះ​នឹង​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​បាន​តាំង​ចិត្ត​បំផ្លាញ​ពួក​យូដា​និង​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម​ដែល​មាន​អំណួត ហើយ​រឹង​ចចេស។

យេរេមាធ្វើដំណើរពីក្រុងយេរូសាឡិមទៅទន្លេអឺប្រាត ហើយត្រឡប់មកវិញ

យេរេមា​បាន​ទិញ​ក្រវាត់​ដែល​ធ្វើ​ពី​សំពត់​ទេស​ឯក

១៣:១, ២

  • ក្រវាត់​ចង្កេះ​នោះ​ជា​តំណាង​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​រវាង​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​លោក

យេរេមា​បាន​យក​ក្រវាត់​នោះ​ទៅ​ទន្លេ​អឺប្រាត

១៣:៣​-​៥

  • គាត់​បាន​លាក់​ក្រវាត់​នោះ​នៅ​ក្នុង​ក្រហែង​ថ្ម ហើយ​ក្រោយ​មក​គាត់​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ

យេរេមា​បាន​ទៅ​ទន្លេ​អឺប្រាត​ម្ដង​ទៀត​ដើម្បី​យក​ក្រវាត់​នោះ​មក​វិញ

១៣:៦, ៧

  • ក្រវាត់​នោះ​បាន​ខូច​បាត់​ទៅ​ហើយ

ក្រោយ​ពី​យេរេមា​បាន​បំពេញ​ភារកិច្ច​នោះ ព្រះ​យេហូវ៉ា​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​លោក​ឲ្យ​គាត់​ធ្វើ​ដូច្នោះ

១៣:៨​-​១១

  • យេរេមា​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ពេល​ដែល​គាត់​បំពេញ​ភារកិច្ច​ដែល​មើល​ទៅ​ដូច​ជា​តូច​តាច។ តែ​ភារកិច្ច​នោះ​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា​ដើម្បី​ជំរុញ​ចិត្ត​រាស្ត្រ​របស់​លោក

តើ​អ្នក​ដឹង​ឬ​ទេ?

ពី​ក្រុង​យេរូសាឡិម​ទៅ​ទន្លេ​អឺប្រាត​មាន​ចម្ងាយ​ប្រហែល​ជា​៥០០​គីឡូ​ម៉ែត្រ (​៣០០​ម៉ៃល៍​)។ ដូច្នេះ​ដើម្បី​ធ្វើ​ដំណើរ​ទាំង​ពីរ​ជើង​នោះ យេរេមា​ត្រូវ​ដើរ​ប្រហែល​ជា​២.០០០​គីឡូ​ម៉ែត្រ (​១.២០០​ម៉ៃល៍​) គាត់​ទំនង​ជា​ដើរ​អស់​ជា​ច្រើន​ខែ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក