ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៥-១១ ខែមីនា
nwtsty-E រូបភាពនិងវីដេអូ
ផ្សារ
ផ្សារខ្លះមានទីតាំងនៅតាមផ្លូវ។ ជាឧទាហរណ៍ដូចជាផ្សារដែលបានត្រូវបង្ហាញក្នុងរូបភាពនេះជាដើម។ អ្នកលក់ច្រើនតែដាក់ទំនិញជាច្រើនតាមដងផ្លូវ ដែលនាំឲ្យស្ទះ។ អ្នកស្រុកអាចទិញសម្ភារៈក្នុងផ្ទះ ថូ និងកែវថ្លៃៗ ព្រមទាំងបន្លែផ្លែឈើស្រស់ៗ។ ដោយសារគ្មានអ្វីដើម្បីរក្សាទុកម្ហូបឲ្យបានយូរ មនុស្សត្រូវទៅផ្សាររាល់ថ្ងៃដើម្បីទិញម្ហូប។ នៅផ្សារ អ្នកដើរផ្សារអាចឮអ្នកលក់នាំទំនិញថ្មីៗមកដល់ ក្មេងៗអាចលេង ហើយអ្នកគ្មានការងារធ្វើអាចរង់ចាំដើម្បីទទួលការងារ។ លោកយេស៊ូបានធ្វើឲ្យមនុស្សឈឺជាសះស្បើយនៅឯផ្សារ។ រីឯប៉ូលបានផ្សព្វផ្សាយនៅផ្សារ។ (សកម្ម. ១៧:១៧) ផ្ទុយទៅវិញ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីមានអំណួត ហើយចង់ឲ្យគេចាប់អារម្មណ៍និងសម្ដែងការគោរពនៅតាមកន្លែងសាធារណៈទាំងនេះ។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២០:២០, ២១
ម្ដាយរបស់កូនប្រុសៗសេបេដេ: ពោលគឺម្ដាយរបស់សាវ័កយ៉ាកុប និងយ៉ូហាន។ កំណត់ហេតុរបស់ម៉ាកុសថា យ៉ាកុបនិងយ៉ូហានគឺជាអ្នកដែលមកជួបលោកយេស៊ូ។ ពួកគេទំនងជាអ្នកសំណូមពរ តែពួកគេឲ្យសាឡូមេម្ដាយរបស់ពួកគេជាអ្នកនិយាយ។ សាឡូមេប្រហែលត្រូវជាមីងរបស់លោកយេស៊ូ។—ម៉ាថ. ២៧:៥៥, ៥៦; ម៉ាក. ១៥:៤០, ៤១; យ៉ូន. ១៩:២៥
ម្នាក់នៅខាងស្ដាំ ហើយម្នាក់នៅខាងឆ្វេងលោក: ឋានៈទាំងពីរនេះបញ្ជាក់អំពីកិត្ដិយសនិងអំណាច តែទីតាំងដែលមានកិត្ដិយសបំផុតគឺតែងតែនៅខាងស្ដាំ។—ទំនុក. ១១០:១; សកម្ម. ៧:៥៥, ៥៦; រ៉ូម ៨:៣៤
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២០:២៦, ២៨
អ្នកបម្រើ: គម្ពីរច្រើនតែប្រើពាក្យភាសាក្រិចនេះ(di·aʹko·nos) ដើម្បីសំដៅទៅលើអ្នកដែលមិនរសាយចិត្តក្នុងការបម្រើអ្នកឯទៀត។ ពាក្យនេះបានត្រូវប្រើចំពោះគ្រិស្ត (រ៉ូម ១៥:៨) អ្នកបម្រើរបស់គ្រិស្ត (១កូ. ៣:៥-៧; កូឡ. ១:២៣) ជំនួយការខាងកិច្ចបម្រើ (ភី. ១:១; ១ធី. ៣:៨) អ្នកបម្រើតាមផ្ទះ (យ៉ូន. ២:៥, ៩) និងមន្ត្រីរាជការ (រ៉ូម ១៣:៤)។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២១:៩
សូមមេត្ដាសង្គ្រោះ: ន័យត្រង់«ហូសាណា»។ ពាក្យភាសាក្រិចនេះមកពីពាក្យភាសាហេប្រឺដែលមានន័យថា«សូមមេត្ដាសង្គ្រោះ»។ ពាក្យនេះបានត្រូវប្រើដើម្បីសុំអង្វរព្រះឲ្យសង្គ្រោះ ឬជួយឲ្យទទួលជ័យជម្នះ ពាក្យនេះអាចមានន័យថា«សូមជួយសង្គ្រោះ»។ ក្រោយមក ពាក្យនេះបានទៅជាពាក្យនៃសេចក្ដីអធិដ្ឋាននិងសេចក្ដីសរសើរ។ ពាក្យភាសាហេប្រឺនេះគឺនៅទំនុក. ១១៨:២៥ ដែលជាផ្នែកនៃទំនុកទី១១៣ដល់១១៨ ដែលអ្នកតែងទំនុកតម្កើងនេះបានច្រៀងសរសើរព្រះយេហូវ៉ាក្នុងអំឡុងពេលរដូវបុណ្យរំលង។ ហេតុនេះ បណ្ដាជនបាននឹកឃើញពាក្យទាំងនេះភ្លាមដោយសារជារដូវបុណ្យនោះ។ របៀបមួយដែលព្រះតបឆ្លើយនឹងការអង្វរសុំដើម្បីសង្គ្រោះបុត្រដាវីឌគឺដោយប្រោសបុត្រនោះឲ្យរស់ឡើងវិញពីសេចក្ដីស្លាប់។ នៅម៉ាថ. ២១:៤២ លោកយេស៊ូផ្ទាល់បានដកស្រង់ទំនុក. ១១៨:២២, ២៣ ហើយបានបញ្ជាក់នោះសំដៅលើមេស្ស៊ី។
បុត្រដាវីឌ: ពាក្យនេះបង្ហាញអំពីវង្សត្រកូលរបស់លោកយេស៊ូនិងតួនាទីរបស់លោកក្នុងនាមជាមេស្ស៊ីដែលព្រះបានសន្យា។
ថ្ងៃទី១២-១៨ ខែមីនា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២២:៣៧
ដួងចិត្ត: ពេលប្រើក្នុងន័យធៀប ពាក្យនេះជាទូទៅសំដៅលើធាតុពិតទាំងស្រុងរបស់មនុស្ស។ ប៉ុន្តែ ពេលលើកបញ្ជាក់ពាក្យ«ព្រលឹង»និង«សមត្ថភាពរិះគិត»ជាមួយគ្នា នោះទំនងជាដើម្បីបញ្ជាក់អត្ថន័យឲ្យកាន់តែចំៗ ហើយច្រើនតែសំដៅលើចិត្តគំនិត បំណងប្រាថ្នា និងអារម្មណ៍របស់មនុស្ស។ ពាក្យទាំងបីដែលបានត្រូវប្រើនៅទីនេះ (ដួងចិត្ត ព្រលឹង និងសមត្ថភាពរិះគិត) មិនមានអត្ថន័យខុសគ្នាទាំងស្រុងនោះទេ ពាក្យទាំងនេះបានត្រូវប្រើជាន់គ្នាដដែលៗ ដើម្បីបញ្ជាក់ឲ្យបានខ្លាំងបំផុតថាសេចក្ដីស្រឡាញ់ចំពោះព្រះគឺត្រូវពេញលក្ខណៈ។
ព្រលឹង: ឬ«ជីវិតទាំងមូលរបស់អ្នក»។
សមត្ថភាពរិះគិត: មនុស្សត្រូវប្រើសមត្ថភាពរិះគិតរបស់ខ្លួនដើម្បីស្គាល់ព្រះនិងបណ្ដុះសេចក្ដីស្រឡាញ់ចំពោះលោក។ (យ៉ូន. ១៧:៣; រ៉ូម ១២:១) នៅចោ. ៦:៥ ប្រើពាក្យដើមជាភាសាហេប្រឺបី គឺ‹ចិត្ត ព្រលឹង ហើយកំឡាំង›។ ប៉ុន្តែ យោងទៅតាមកំណត់ហេតុរបស់ម៉ាថាយដែលជាភាសាក្រិច ពាក្យ«សមត្ថភាពរិះគិត»បានត្រូវប្រើជំនួសពាក្យ«កម្លាំង»វិញ។ ប្រហែលជាមានមូលហេតុខ្លះៗដែលប្រើពាក្យផ្សេងគ្នា។ មូលហេតុដំបូង ទោះជាភាសាហេប្រឺសម័យបុរាណគ្មានពាក្យចំៗសម្រាប់«សមត្ថភាពរិះគិត»ក្ដី គេច្រើនតែប្រើពាក្យភាសាហេប្រឺ«ចិត្ត»។ ពេលប្រើក្នុងន័យធៀប ពាក្យនេះសំដៅលើធាតុពិតទាំងស្រុងរបស់មនុស្ស រួមបញ្ចូលការគិតគូរ អារម្មណ៍ ចិត្តគំនិត និងបំណងចិត្ត។ (ចោ. ២៩:៤; ទំនុក. ២៦:២; ៦៤:៦ សូមមើលការពន្យល់បន្ថែមអំពីដួងចិត្តក្នុងខនេះ) ដោយហេតុនេះ នៅកន្លែងណាដែលមានពាក្យភាសាហេប្រឺ«ចិត្ត» សេចក្ដីបកប្រែសេបធួជីនជាភាសាក្រិចច្រើនតែប្រើពាក្យភាសាក្រិច«សមត្ថភាពរិះគិត»។ (លោ. ៨:២១; ១៧:១៧; សុភ. ២:១០; អេ. ១៤:១៣) មូលហេតុមួយទៀតដែលម៉ាថាយទំនងជាប្រើពាក្យភាសាក្រិច«សមត្ថភាពរិះគិត»ជាជាងពាក្យ«កម្លាំង» គឺដោយសារពេលដកស្រង់ចោ. ៦:៥ ពាក្យភាសាហេប្រឺ«កម្លាំង»អាចរួមបញ្ចូលកម្លាំងរូបកាយនិងចិត្តគំនិត ឬសមត្ថភាពរិះគិត។ ទោះជាយ៉ាងណាក៏ដោយ ការប្រើពាក្យខុសគ្នាតែអត្ថន័យដូចគ្នានេះ ប្រហែលជាជួយពន្យល់អំពីមូលហេតុដែលអ្នកសរសេរសៀវភៅដំណឹងល្អមិនប្រើពាក្យដូចគ្នាបេះបិទពេលដកស្រង់ពីចោទិយកថាទេ។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២២:៣៩
ទីពីរ: ម៉ាថ. ២២:៣៧ រៀបរាប់អំពីចម្លើយរបស់លោកយេស៊ូទៅកាន់ពួកផារិស៊ី តែលោកយេស៊ូបានឆ្លើយហួសពីសំណួរ ហើយបានដកស្រង់បញ្ញត្ដិសំខាន់ទីពីរ (លេវី. ១៩:១៨) ដោយបង្រៀនថាបញ្ញត្ដិសំខាន់ទាំងពីរនេះគឺជាប់ទាក់ទងគ្នា ហើយថាជាមូលដ្ឋាននៃច្បាប់ទាំងមូលនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ។—ម៉ាថ. ២២:៤០
អ្នកជិតខាង: ពាក្យភាសាក្រិចនេះ«អ្នកជិតខាង» (ន័យត្រង់«អ្នកដែលនៅក្បែរ») មិនគ្រាន់តែរួមបញ្ចូលអ្នកដែលរស់នៅជិតប៉ុណ្ណោះទេ។ ពាក្យនេះអាចសំដៅលើអ្នកណាដែលយើងជួប។—លូក. ១០:២៩-៣៧; រ៉ូម ១៣:៨-១០
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២២:៤០
ច្បាប់ . . . ពួកអ្នកប្រកាសទំនាយ: «ច្បាប់»សំដៅលើសៀវភៅលោកុប្បត្តិដល់ចោទិយកថា។ «ពួកអ្នកប្រកាសទំនាយ»សំដៅលើសៀវភៅទំនាយនៃបទគម្ពីរជាភាសាហេប្រឺ។ ប៉ុន្តែ ពេលពាក្យទាំងនេះបានត្រូវប្រើជាមួយគ្នា នោះអាចយល់បានថាគឺរួមបញ្ចូលបទគម្ពីរភាសាហេប្រឺទាំងមូល។—ម៉ាថ. ៧:១២; ២២:៤០; លូក. ១៦:១៦
មូលដ្ឋាន: កិរិយាសព្ទភាសាក្រិចនេះមានន័យត្រង់ថា«ព្យួរលើ»។ ដូច្នេះ លោកយេស៊ូបានបញ្ជាក់ថាមិនគ្រាន់តែច្បាប់នៃបញ្ញត្ដិ១០ប្រការប៉ុណ្ណោះទេដែលមានមូលដ្ឋានលើសេចក្ដីស្រឡាញ់ តែគឺបទគម្ពីរភាសាហេប្រឺទាំងមូលមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។—រ៉ូម ១៣:៩
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២២:២១
អ្វីដែលជារបស់សេសារ: ចម្លើយរបស់លោកយេស៊ូ ហើយក្នុងកំណត់ហេតុស្របគ្នានៅម៉ាក. ១២:១៧ និងលូក. ២០:២៥ គឺជាកំណត់ហេតុតែមួយគត់ដែលសំដៅលើអធិរាជរ៉ូម។ «អ្វីដែលជារបស់សេសារ» រួមបញ្ចូលការបង់ថ្លៃសេវាកម្មផ្សេងៗដល់រដ្ឋាភិបាល ហើយការផ្ដល់កិត្ដិយសនិងការចុះចូលនឹងពួកអាជ្ញាធរ។—រ៉ូម ១៣:១-៧
អ្វីដែលជារបស់ព្រះ: នេះរួមបញ្ចូលការគោរពប្រណិប័តន៍ដែលអស់ពីដួងចិត្ត សេចក្ដីស្រឡាញ់អស់ពីព្រលឹង និងការស្ដាប់បង្គាប់ដោយស្មោះត្រង់ហើយអស់ពីចិត្ត។—ម៉ាថ. ៤:១០; ២២:៣៧, ៣៨; សកម្ម. ៥:២៩; រ៉ូម ១៤:៨
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៣:២៤
ត្រងសត្វសុចចេញ តែលេបសត្វអូដ្ឋវិញ: ក្នុងចំណោមសត្វដែលមិនស្អាតបរិសុទ្ធចំពោះជនជាតិអ៊ីស្រាអែល មានសត្វសុចនិងសត្វអូដ្ឋ។ សត្វទាំងនោះនៅក្នុងចំណោមសត្វដែលតូចជាងគេ និងធំជាងគេ។ (លេវី. ១១:៤, ២១-២៤) លោកយេស៊ូប្រើពាក្យប្រៀបប្រដូចបែបកំប្លែងបន្ដិចដើម្បីបង្ហាញថាពួកអ្នកដឹកនាំសាសនាត្រងសត្វសុចចេញពីភេសជ្ជៈរបស់ពួកគេដើម្បីកុំឲ្យពួកគេទៅជាមិនស្អាតបរិសុទ្ធតាមទស្សនៈរបស់ព្រះ តែផ្ទុយទៅវិញ ពួកគេមិនបានអើពើចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់ ដែលនេះប្រៀបដូចជាការលេបសត្វអូដ្ឋ។
ថ្ងៃទី១៩-២៥ ខែមីនា
it-2-E ទំ. ២៧៩ វ. ៦
សេចក្ដីស្រឡាញ់
សេចក្ដីស្រឡាញ់របស់មនុស្សអាចរសាយទៅ។ លោកយេស៊ូគ្រិស្តបានប្រាប់អ្នកកាន់តាមលោកអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខ ដោយបញ្ជាក់ថាសេចក្ដីស្រឡាញ់បែបអាហ្គាប៉េ (a·gaʹpe) របស់មនុស្សជាច្រើនដែលជឿលើព្រះនឹងរសាយទៅ។ (ម៉ាថ. ២៤:៣, ១២) សាវ័កប៉ូលបាននិយាយថា នៅគ្រាចុងក្រោយបង្អស់ មនុស្សនឹង«ស្រឡាញ់ប្រាក់»។ (២ធី. ៣:១, ២) ដូច្នេះ គឺទំនងជាបុគ្គលម្នាក់អាចលែងគិតពីគោលការណ៍ត្រឹមត្រូវ ហើយចាប់ផ្ដើមស្រឡាញ់អ្វីដែលមិនគួរស្រឡាញ់ទៅវិញ។ នេះបញ្ជាក់អំពីសារៈសំខាន់នៃការបង្ហាញសេចក្ដីស្រឡាញ់ជារឿយៗ ហើយបង្កើនសេចក្ដីស្រឡាញ់នោះ ដោយរំពឹងគិតអំពីបណ្ដាំរបស់ព្រះនិងដោយរស់នៅស្របតាមគោលការណ៍របស់លោក។—អេភ. ៤:១៥, ២២-២៤
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៤:៨
គ្រាលំបាក: ពាក្យភាសាក្រិចនេះមានន័យត្រង់ថាការចាប់ផ្ដើមនៃការឈឺចាប់របស់ស្ត្រីពេលសម្រាលកូន។ ការដែលប្រើពាក្យនេះសំដៅលើការពិបាក ការឈឺចាប់ និងទុក្ខលំបាកជាទូទៅ នេះទំនងជាបញ្ជាក់ថាដូចជាការឈឺចាប់ពេលសម្រាលកូន នោះបញ្ហានិងទុក្ខលំបាកដែលបានត្រូវប្រកាសទុកជាមុននឹងមានកាន់តែច្រើន កាន់តែខ្លាំង និងកាន់តែយូរ មុនគ្រាទុក្ខវេទនាជាខ្លាំងនៅម៉ាថ. ២៤:២១។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ២៤:២០
រដូវរងា: ក្នុងអំឡុងរដូវនេះមានភ្លៀងធ្លាក់ខ្លាំង ទឹកជន់ និងអាកាសធាតុត្រជាក់ នេះធ្វើឲ្យពិបាកធ្វើដំណើរ ហើយពិបាករកអាហារនិងទីជ្រកកោន។—អែស. ១០:៩, ១៣
ថ្ងៃឈប់សម្រាក: នៅតំបន់ផ្សេងៗដូចជាតំបន់យូឌា ច្បាប់ស្តីអំពីថ្ងៃឈប់សម្រាកធ្វើឲ្យមនុស្សពិបាកធ្វើដំណើរផ្លូវឆ្ងាយនិងដឹកអីវ៉ាន់។ ម្យ៉ាងទៀត ទ្វារក្រុងបានត្រូវបិទក្នុងអំឡុងថ្ងៃឈប់សម្រាក។—សូមមើលសកម្ម. ១:១២ និងសៀវភៅជំនួយសិក្សា ផ្នែកទី១៦