របៀបរស់នៅជាគ្រិស្តសាសនិក
ចូរជួយកូនអ្នកឲ្យត្រៀមខ្លួនដើម្បីធ្វើជាអ្នកកាន់តាមគ្រិស្ត
គ្មានអ្វីដែលធ្វើឲ្យឪពុកម្ដាយជាគ្រិស្តសាសនិកសប្បាយជាង ពេលឃើញកូនរបស់ពួកគេ«ប្រគល់ខ្លួនឲ្យព្រះ រួចលីបង្គោលទារុណកម្មរបស់ខ្លួន ហើយមកតាម[លោកយេស៊ូ]ជាដរាប»នោះទេ។ (ម៉ាក. ៨:៣៤; ៣យ៉ូន. ៤) តើឪពុកម្ដាយអាចធ្វើអ្វីខ្លះដើម្បីជួយកូនរបស់ពួកគេឲ្យត្រៀមខ្លួនធ្វើជាអ្នកកាន់តាមលោកយេស៊ូ ប្រគល់ជីវិតខ្លួនជូនព្រះយេហូវ៉ា និងទទួលការជ្រមុជទឹក? តើអ្វីខ្លះបញ្ជាក់ថាកូនៗបានត្រៀមខ្លួនជាស្រេចសម្រាប់ជំហានដ៏សំខាន់នៃការជ្រមុជទឹក?
សូមអាន«ដំណឹងជូនចំពោះឪពុកម្ដាយដែលជាគ្រិស្តសាសនិក»នៅទំព័រ ១៦៤-១៦៥ នៃសៀវភៅអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា ហើយបន្ទាប់មកពិចារណាសំណួរដូចតទៅនេះ៖
តើការធ្វើជាអ្នកកាន់តាមលោកយេស៊ូមានន័យអ្វី?
តើឪពុកម្ដាយគួរបង្រៀនកូនរបស់ពួកគេអំពីអ្វី?
តាមវ័យរបស់កូនៗ តើតាមរបៀបណាពួកគេគួរធ្វើតាមខគម្ពីរដូចតទៅនេះដើម្បីមានគុណសម្បត្ដិគ្រប់គ្រាន់ទទួលការជ្រមុជទឹក?