បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb18 មិថុនា ទំ. ៧
  • ចូរជៀសចេញពីអន្ទាក់នៃការប្រើប្រាស់អ៊ីនធឺណិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរជៀសចេញពីអន្ទាក់នៃការប្រើប្រាស់អ៊ីនធឺណិត
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • អត្ថបទស្រដៀងគ្នា
  • តើមិត្តភក្តិតាមអនឡាញរបស់អ្នកជាអ្នកណា?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • តើបណ្ដាញសង្គមមានឥទ្ធិពលយ៉ាងណាមកលើខ្ញុំ?
    សំណួរពីយុវវ័យ
  • កូនៗនិងបណ្ដាញសង្គម ភាគទី១: តើកូនរបស់ខ្ញុំគួរប្រើបណ្ដាញសង្គមទេ?
    ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
  • មន្ត្រីនាយកដ្ឋានសុខាភិបាលបានព្រមានអំពីឥទ្ធិពលនៃបណ្ដាញសង្គមទៅលើក្មេងជំទង់ តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
mwb18 មិថុនា ទំ. ៧

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​ជៀស​ចេញ​ពី​អន្ទាក់​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត

លោកយេស៊ូមិនព្រមធ្វើដុំថ្មទៅជានំប៉័ង

មូលហេតុ​សំខាន់: ដូច​ឧបករណ៍​ភាគ​ច្រើន​ដែរ អ៊ីនធឺណិត​អាច​មាន​ប្រយោជន៍​ឬ​គ្រោះ​ថ្នាក់។ គ្រិស្ត​សាសនិក​ខ្លះ​សម្រេច​ចិត្ត​មិន​ប្រើ​បណ្ដាញ​គេហទំព័រ​ដើម្បី​ទាក់​ទង​គ្នា។ គ្រិស្ត​សាសនិក​ខ្លះ​ទៀត​ប្រើ​អ៊ីនធឺណិត​ដើម្បី​ទាក់​ទង​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​កំណាច​ចង់​ឲ្យ​យើង​ប្រើ​អ៊ីនធឺណិត​ដោយ​មិន​ឈ្លាស​វៃ ដែល​អាច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​យើង និង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ផង​ដែរ។ ដូច​លោក​យេស៊ូ យើង​អាច​ប្រើ​គោល​ការណ៍​ពី​បណ្ដាំ​របស់​ព្រះ​ដើម្បី​សម្គាល់​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ប្រើ​អ៊ីនធឺណិត ហើយ​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​ទាំង​នោះ។—លូក. ៤:៤, ៨, ១២

អន្ទាក់​ដែល​ត្រូវ​ជៀស​ចេញ:

  • ការ​ប្រើ​អ៊ីនធឺណិត​ច្រើន​ហួស​ហេតុ​ពេក។ ការ​ចំណាយ​ពេល​ច្រើន​ពេក​ដើម្បី​ប្រើ​អ៊ីនធឺណិត​អាច​ស៊ី​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា

    គោល​ការណ៍​គម្ពីរ: អេភ. ៥:១៥,១៦; ភី. ១:១០

  • ការ​មើល​អ្វី​ដែល​មិន​សម​ត្រឹម​ត្រូវ។ ការ​មើល​រូប​ភាព​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រើប​ស្រាល អាច​នាំ​ឲ្យ​ទៅ​ជា​ការ​ញៀន​មើល​រូប​អាសអាភាស ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។ ការ​អាន​ព័ត៌មាន​និង​មើល​គេហទំព័រ​របស់​ពួក​ក្បត់​ជំនឿ អាច​បង្ខូច​ជំនឿ​របស់​គ្រិស្ត​សាសនិក​ពិត

    គោល​ការណ៍​គម្ពីរ: ម៉ាថ. ៥:២៨; ភី. ៤:៨

  • ការ​បង្ហោះ​សារមតិ​ឬ​រូប​ថត​ដែល​មិន​សម​រម្យ។ ដោយ​សារ​ចិត្ត​ជា​គ្រឿង​បញ្ឆោត បុគ្គល​ម្នាក់​ប្រហែល​ជា​មាន​បំណង​ចិត្ត​ចង់​បង្ហោះ​សារមតិ​ឬ​រូប​ថត​ដែល​មិន​សម​រម្យ​ចូល​ក្នុង​បណ្ដាញ​សង្គម​ក្នុង​អ៊ីនធឺណិត។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​អាច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ណា​ម្នាក់ ឬ​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​ចុះ​ខ្សោយ

    គោល​ការណ៍​គម្ពីរ: រ៉ូម ១៤:១៣; អេភ. ៤:២៩

សូម​ទស្សនា​វីដេអូចូរ​ប្រើ​អ៊ីនធឺណិត​ដោយ​ឈ្លាស​វៃ រួច​រំលឹក​ឡើង​វិញ​អំពី​របៀប​ជៀស​ចេញ​ក្នុង​ស្ថានភាព​ដូច​ត​ទៅ​នេះ:

ចោរម្នាក់ដែលប្រើគេហទំព័រដើម្បីទាក់ទងគ្នា ដឹងថាម្ចាស់ផ្ទះកំពុងទៅដើរលេង
ថៅកែអាចឃើញការបង្ហោះអ្វីដែលមិនសមរម្យ
ការប្រើក្យមិនសមរម្យក្នុងបណ្ដាញសង្គមអ៊ីនធឺណិត
បុគ្គលម្នាក់ប្រើអ៊ីនធឺណិតដល់យប់ជ្រៅ ដូច្នេះពិបាកក្រោកពេលព្រឹក
    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក