ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លោកុប្បត្តិ ៣-៥
ផលវិបាកពីការកុហកលើកដំបូង
សាថានបានបោកបញ្ឆោតមនុស្សតាំងពីវាបានកុហកអេវ៉ា។ (បប. ១២:៩) តើតាមរបៀបណាពាក្យកុហករបស់សាថានដូចនៅខាងក្រោមនេះរារាំងមនុស្សមិនឲ្យចូលទៅជិតព្រះយេហូវ៉ា?
គ្មានព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតឡើយ
ព្រះបីរួមគ្នាជាព្រះតែមួយ
ព្រះគ្មានឈ្មោះទេ
ព្រះធ្វើទារុណកម្មមនុស្សជារៀងរហូតនៅក្នុងភ្លើងនរក
អ្វីៗទាំងអស់ដែលកើតឡើងគឺជាបំណងប្រាថ្នារបស់ព្រះ
ព្រះមិនយកចិត្តទុកដាក់ចំពោះមនុស្សជាតិឡើយ
តើពាក្យកុហកទាំងនេះអំពីព្រះយេហូវ៉ាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
តើតាមរបៀបណាអ្នកអាចជួយជម្រះនាមរបស់ព្រះ?