របៀបរស់នៅជាគ្រិស្តសាសនិក
របៀបចាប់ផ្ដើមការសន្ទនាដោយប្រើខិត្តប័ណ្ណ
ចាប់ពីខែមករា ឆ្នាំ ២០១៨ នៅក្របនៃកំណត់សម្រាប់កិច្ចប្រជុំ កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក មានការសន្ទនាគំរូ។ យើងបានត្រូវលើកទឹកចិត្តឲ្យផ្ដោតអារម្មណ៍ទៅលើការសន្ទនាជាមួយមនុស្សជាជាងគ្រាន់តែផ្ដល់សៀវភៅប៉ុណ្ណោះ។ ដើម្បីជួយអ្នកផ្សាយឲ្យអាចធ្វើដូចនេះ វីដេអូអំពីការសន្ទនាគំរូជួយបង្ហាញរបៀបចាប់ផ្ដើមការសន្ទនាដោយប្រើតែគម្ពីរប៉ុណ្ណោះ។ តើនេះមានន័យថា យើងមិនគួរប្រើសៀវភៅផ្សេងទៀតពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឬ? មិនមែនទេ! ជាឧទាហរណ៍ ខិត្តប័ណ្ណអាចជាវិធីដ៏មានប្រសិទ្ធភាពក្នុងការចាប់ផ្ដើមការសន្ទនា។ ពេលប្រើខិត្តប័ណ្ណ យើងអាចធ្វើតាមការណែនាំខាងក្រោមនេះ:
១. សួរសំណួរ រួចឲ្យគាត់ជ្រើសរើសចម្លើយដែលមាននៅខាងមុខ។
២. បង្ហាញចម្លើយពីគម្ពីរដែលមាននៅខាងលើនៃទំព័រទី២។ បើមានពេល សូមអាននិងពិភាក្សាព័ត៌មានខ្លះៗនៅខាងក្នុងខិត្តប័ណ្ណ។
៣. ជូនខិត្តប័ណ្ណទៅម្ចាស់ផ្ទះ ហើយលើកទឹកចិត្តគាត់ឲ្យអានព័ត៌មានទាំងអស់នៅពេលដែលស្រួលសម្រាប់គាត់។
៤. មុនចាកចេញ សូមបង្ហាញសំណួរនៅកន្លែង«សូមគិតអំពីសំណួរនេះ» រួចណាត់ពេលដើម្បីពិគ្រោះចម្លើយពីគម្ពីរនៅពេលក្រោយ។
ពេលអ្នកត្រឡប់ទៅជួប សូមពិភាក្សាចម្លើយ ហើយទុកសំណួរមួយទៀតដើម្បីពិភាក្សាពេលក្រោយ។ អ្នកអាចជ្រើសរើសសំណួរពីគេហទំព័ររបស់យើង ឬពីសៀវភៅផ្សេងៗដែលមាននៅខាងទំព័រចុងក្រោយ។ នៅពេលដែលសមរម្យ សូមណែនាំសៀវភៅស្តើង ព្រះមានដំណឹងល្អសម្រាប់យើង! ឬសៀវភៅសិក្សាផ្សេងទៀតពីឧបករណ៍ដើម្បីបង្រៀនគម្ពីរ។