បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/១៤ ទំ. ១០-១១
  • ខិត្ដប័ណ្ណប្រភេទថ្មីដែលគួរឲ្យរំភើបចិត្ដ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខិត្ដប័ណ្ណប្រភេទថ្មីដែលគួរឲ្យរំភើបចិត្ដ!
  • ២០១៤ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រើខិត្ដប័ណ្ណដើម្បីផ្សាយដំណឹងល្អ
    ២០១២ កិច្ចបម្រើព្រះ
  • ចូរប្រើបណ្ដាំរបស់ព្រះ ដែលមានជីវិតរស់នៅ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • របៀបចាប់ផ្ដើមការសន្ទនាដោយប្រើខិត្តប័ណ្ណ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • ប្រើខិត្ដប័ណ្ណដើម្បីផ្ដើមឡើងការសន្ទនា
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១៤ កិច្ចបម្រើព្រះ
km ៤/១៤ ទំ. ១០-១១

ខិត្តប័ណ្ណ​ប្រភេទ​ថ្មី​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត!

១​. តើ​មាន​អ្វី​ខ្លះ​ដែល​បាន​ត្រូវ​រៀបចំ​ថ្មី​ដើម្បី​ប្រើ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១ នៅ​មហា​សន្និបាត​ប្រចាំ​តំបន់​ឆ្នាំ​២០១៣ ដែល​មាន​ប្រធាន​ថា‹បណ្ដាំ​របស់​ព្រះ​ជា​សេចក្ដី​ពិត!› បាន​ចេញ​ខិត្តប័ណ្ណ​ថ្មី​ចំនួន​ប្រាំ។ បន្ថែម​ទៅ​ទៀត​មាន​ដំណឹង​រាជាណាចក្រ​លេខ​៣៨ ចំណង​ជើង​ថា​«​តើ​មនុស្ស​ស្លាប់​ពិត​ជា​អាច​រស់​ម្ដង​ទៀត​ឬ?​»​ បាន​ត្រូវ​រាប់​ជា​ខិត្តប័ណ្ណ​ដូច​ខិត្តប័ណ្ណ​ទាំង​ប្រាំ​នោះ​ដែរ។ ខិត្តប័ណ្ណ​ទាំង​៦​នេះ​ជា​ខិត្តប័ណ្ណ​ប្រភេទ​ថ្មី​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត។ ហេតុ​អ្វី​ខិត្តប័ណ្ណ​ទាំង​នេះ​មាន​ទម្រង់​ថ្មី? ពេល​ដែល​យើង​ស្នើ​ផ្ដល់​ខិត្តប័ណ្ណ​ទាំង​នេះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តើ​យើង​អាច​ប្រើ​វា​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត​យ៉ាង​ដូច​ម្ដេច?

២​. តើ​ខិត្តប័ណ្ណ​ប្រភេទ​ថ្មី​ទាំង​៦​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​អ្វី?

២ ហេតុ​អ្វី​រៀបចំ​ថ្មី?: ពាក្យ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដែល​មាន​ប្រសិទ្ធភាព ច្រើន​តែ​រួម​បញ្ចូល​ជំហាន​បួន​យ៉ាង​នេះ: (​១​) ដោយ​សួរ​សំណួរ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា។ (​២​) ប្រាប់​ចំណុច​ណា​មួយ​ពី​បទ​គម្ពីរ។ (​៣​) ស្នើ​ផ្ដល់​សៀវភៅ​ផ្សេង​ៗ ឬ​ខិត្តប័ណ្ណ​ឲ្យ​ម្ចាស់​ផ្ទះ​ទុក​អាន។ (​៤​) ទុក​សំណួរ​មួយ​ដល់​ម្ចាស់​ផ្ទះ ហើយ​ណាត់​ពេល​ត្រឡប់​ទៅ​ជួប​វិញ។ ខិត្តប័ណ្ណ​ប្រភេទ​ថ្មី​ទាំង​៦​នោះ​ជួយ​យើង​ឲ្យ​ស្រួល​ធ្វើ​តាម​ជំហាន​ទាំង​បួន​នេះ។

៣​. តើ​តាម​របៀប​ណា​យើង​អាច​ស្នើ​ផ្ដល់​ខិត្តប័ណ្ណ​ថ្មី​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

៣ របៀប​ប្រើ: (​១​) ក្រោយ​ពី​ជម្រាប​សួរ​និង​សួរ​សុខទុក្ខ​ម្ចាស់​ផ្ទះ​ហើយ សូម​បង្ហាញ​គាត់​នូវ​សំណួរ​និង​ចម្លើយ​ជ្រើស​រើស​ដែល​មាន​នៅ​ទំព័រ​ខាង​មុខ រួច​មក​សួរ​អំពី​ទស្សនៈ​របស់​គាត់។ (​២​) បើក​ខិត្តប័ណ្ណ ហើយ​អាន​ត្រង់​ចំណុច​«​គម្ពីរ​រៀប​រាប់​ថា​»។ បើ​កាលៈទេសៈ​អនុញ្ញាត អ្នក​អាច​អាន​បទ​គម្ពីរ​នោះ​ពី​គម្ពីរ​តែ​ម្ដង។ បើ​ម្ចាស់​ផ្ទះ​មាន​ពេល សូម​ពិគ្រោះ​ត្រង់​ចំណុច​«​នោះ​អាច​ជួយ​លោក​អ្នក​ដូច​ជា​»។ (​៣​) ស្នើ​ផ្ដល់​ខិត្តប័ណ្ណ ហើយ​ទឹក​ចិត្ត​គាត់​ឲ្យ​អាន​ព័ត៌មាន​ផ្សេង​ទៀត​ក្នុង​ខិត្តប័ណ្ណ​នោះ ពេល​ណា​ដែល​គាត់​អាច​អាន​បាន។ (​៤​) មុន​បញ្ចប់​ការ​សន្ទនា សូម​បង្ហាញ​គាត់​សំណួរ​ដែល​មាន​នៅ​ខ្នង​ខិត្តប័ណ្ណ​ក្រោម​ចំណង​ជើង​ថា​«​សូម​គិត​អំពី​សំណួរ​នេះ​»​ ហើយ​ណាត់​ពេល​ដើម្បី​ពិគ្រោះ​ចម្លើយ​ពី​គម្ពីរ​នៅ​លើក​ក្រោយ។

៤​. តើ​យើង​អាច​ប្រើ​ខិត្តប័ណ្ណ​ថ្មី​ដើម្បី​ត្រឡប់​ទៅ​ជួប​ម្ចាស់​ផ្ទះ​វិញ​យ៉ាង​ដូច​ម្ដេច?

៤ ខិត្តប័ណ្ណ​ថ្មី​ទាំង​នោះ​ក៏​ងាយ​ស្រួល​ឲ្យ​យើង​ត្រឡប់​ទៅ​ជួប​ដែរ។ អ្នក​អាច​ប្រើ​បទ​គម្ពីរ​ដែល​មិន​បាន​ដក​ស្រង់​នៅ​ខាង​ខ្នង​ខិត្តប័ណ្ណ​ដែល​អ្នក​បាន​បង្ហាញ​ពី​លើក​មុន ហើយ​ឆ្លើយ​សំណួរ​ដែល​អ្នក​បាន​ទុក​ឲ្យ​គាត់។ មុន​បញ្ចប់​ការ​សន្ទនា អ្នក​អាច​ចង្អុល​បង្ហាញ​រូប​ភាព​សៀវភៅ​ស្តើង​ដំណឹង​ល្អ ក្នុង​ខិត្តប័ណ្ណ​នោះ។ បន្ទាប់​មក​សូម​បង្ហាញ​សៀវភៅ​ស្តើង​នោះ​ដល់​គាត់ ហើយ​បង្ហាញ​មេរៀន​មួយ​ដែល​មាន​ព័ត៌មាន​ច្រើន​ជាង ស្តី​អំពី​ប្រធានបទ​ដែល​អ្នក​បាន​ពិគ្រោះ​ជា​មួយ​គាត់ រួច​មក​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​នោះ។ បើ​គាត់​ព្រម​ទទួល សូម​ណាត់​ពេល​ដើម្បី​ពិគ្រោះ​អំពី​សៀវភៅ​ស្តើង​នោះ​នៅ​លើក​ក្រោយ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ហើយ! ប៉ុន្តែ​បើ​មិន​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​នោះ​ទេ អ្នក​អាច​ស្នើ​ផ្ដល់​ខិត្តប័ណ្ណ​ផ្សេង​ទៀត ហើយ​ណាត់​ពេល​ទៅ​ជួប​ដើម្បី​ពិគ្រោះ​ជា​មួយ​ម្ចាស់​ផ្ទះ​អំពី​ខិត្តប័ណ្ណ​នោះ។

៥​. តើ​ខិត្តប័ណ្ណ​មាន​ប្រយោជន៍​យ៉ាង​ណា​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

៥ អស់​ជាង​១៣០​ឆ្នាំ​មក​ហើយ អង្គការ​យើង​បាន​ប្រើ​ខិត្តប័ណ្ណ​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ទោះ​ជា​ខិត្តប័ណ្ណ​ទាំង​នោះ​មាន​ទំហំ និង​ទម្រង់​ខុស​ៗ​គ្នា​ក្ដី តែ​វា​ជា​ជំនួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ សូម​យើង​ប្រើ​ខិត្តប័ណ្ណ​ប្រភេទ​ថ្មី​ទាំង​នេះ​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ​ចំណេះ​ពី​គម្ពីរ​ដល់​មនុស្ស​ទូ​ទាំង​ផែន​ដី។—សុភ. ១៥:៧​ក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក