ថ្ងៃទី១០-១៦ ខែកុម្ភៈ
របៀបដែលប្ដីប្រពន្ធអាចពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ
អាប្រាហាំនិងសារ៉ាជាគំរូដ៏ល្អសម្រាប់គូអាពាហ៍ពិពាហ៍ដែលស្រឡាញ់និងគោរពគ្នាទៅវិញទៅមក។ (លោ ១២:១១-១៣; ១ពេ ៣:៦) យ៉ាងណាក៏ដោយអាពាហ៍ពិពាហ៍របស់ពួកគេគឺមិនល្អឥតខ្ចោះ ហើយពួកគេក៏ត្រូវស៊ូទ្រាំនឹងបញ្ហាផ្សេងៗក្នុងជីវិត។ ដោយពិចារណាគំរូរបស់អាប្រាហាំនិងសារ៉ា តើគូដែលបានរៀបអាពាហ៍ពិពាហ៍អាចរៀនមេរៀនអ្វី?
ប្រាស្រ័យទាក់ទងជាមួយគ្នា។ តបឆ្លើយដោយពាក្យសប្បុរស ពេលដែលគូរបស់អ្នកនិយាយដោយសារគាត់ខឹងឬដោយមានការស្មុគស្មាញក្នុងចិត្ត។ (លោ ១៦:៥, ៦) សូមចំណាយពេលជាមួយគ្នា។ ដោយពាក្យសំដីនិងការប្រព្រឹត្ត សូមបង្ហាញគូរបស់អ្នកថា អ្នកពិតជាស្រឡាញ់គាត់។ លើសពីនេះទៅទៀត សូមធ្វើឲ្យប្រាកដថា អ្នកទាំងពីរផ្ដោតអារម្មណ៍ទៅលើចំណងមិត្តភាពជាមួយព្រះយេហូវ៉ា ដោយសិក្សាគម្ពីរ ដោយអធិដ្ឋាន និងដោយគោរពប្រណិប័តន៍ជាមួយគ្នា។ (សាស្ត ៤:១២) អាពាហ៍ពិពាហ៍ដែលរឹងមាំនឹងលើកកិត្ដិយសជូនព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតឲ្យមានការរៀបចំដ៏ពិសិដ្ឋនេះ។
សូមទស្សនាវីដេអូរបៀបពង្រឹងចំណងអាពាហ៍ពិពាហ៍ រួចមកឆ្លើយសំណួរដូចតទៅនេះ៖
ក្នុងការសម្ដែង តើអ្វីខ្លះជាសញ្ញាដែលបញ្ជាក់ថា បងស្សាននិងបងឃែរ៉ាកំពុងឈានទៅរកការបែកបាក់គ្នា?
ហេតុអ្វីការនិយាយដោយឥតលាក់លៀមគឺសំខាន់ក្នុងចំណងអាពាហ៍ពិពាហ៍?
តើគំរូរបស់អាប្រាហាំនិងសារ៉ាបានជួយបងស្សាននិងបងឃែរ៉ាយ៉ាងដូចម្ដេច?
តើបងស្សាននិងបងឃែរ៉ាបានធ្វើអ្វីដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេរឹងមាំ?
ហេតុអ្វីប្ដីនិងប្រពន្ធមិនត្រូវរំពឹងថាអាពាហ៍ពិពាហ៍របស់ពួកគេនឹងល្អឥតខ្ចោះ?
អ្នកអាចធ្វើឲ្យអាពាហ៍ពិពាហ៍របស់អ្នករឹងមាំបាន!